Close
Sponsor ads Featured-Image
បើញ៉ាំធុរ៉េនហើយ មិនគួរញ៉ាំអាហារប្រភេទនេះតាមក្រោយទេ!
ទំហំអក្សរ
តូច
ធំ

គ្នា​យើង​ភាគ​ច្រើន​ច្បាស់​ជា​ចូល​ចិត្ត​ញ៉ាំ​ផ្លែទុរេន​ហើយ មិន​ថាញ៉ាំទុរេនសុទ្ធ ឬញ៉ាំ​ជា​បង្អែម​ទេ។ ទាក់​ទង​នឹង​ការញ៉ាំ​ទុរេន​នេះ មាន​ការ​និយាយ​តៗ​គ្នា អាហារ​មួយ​ចំនួន​មិនគួរ​ញ៉ាំ​ជាមួយ​ទុរេន ឬ​ញ៉ាំក្រោយ​ពេល​ញ៉ាំ​ទុរេន ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​រហូតអាច​ស្លាប់​បាន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ចំពោះ​រឿង​អាហារ​ដែល​មិន​គួរ​ញ៉ាំ​ភា្លម បន្ទាប់​ពី​ញ៉ាំទុរេន លោក​វេជ្ជបណ្ឌិតឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ញ៉ាំ​ទុរេន​ហើយ​ភ្លាម​មិន​គួរ​ញ៉ាំ​អាហារ ២​ប្រភេទ​នេះ​តាម​ក្រោយ​ភ្លាមៗទេ គឺ អាហារ​មាន​ជាតិ​ហ្គាស និង​អាហារ​មាន​ជាតិ​ផ្អែម។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​២ប្រភេទនេះ​ភា្លម ក្រោយ​ញ៉ាំ​ទុរេន អាច​បណ្តាល​ឲ្យ៖

– ឈឺពោះ
– ឆ្អល់ពោះ
– ហើមពោះ
– រាក
– ក្អួត

​ហើយ​បើ​ញ៉ាំ អាហារ​មាន​ជាតិ​ស្ករ ថែម​ទៀត អាច​បណ្តាល​ឲ្យ រងាក់រងើក ដោយ​សារ​លើស​ជាតិ​ស្ករ។

ចំណែក ការ​ដែល​លើក​ឡើង​ថា ផឹក​កូកា ឬ​ស្រា បន្ទាប់​ពី​ញ៉ាំ​ទុរេន បណ្តាល​ឲ្យ​ស្លាប់ លោក​វេជ្ជបណ្ឌិតឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា​ទេ​ថា ស្រា​ញ៉ាំ​ជាមួយ​ទុរេន អាច​បណ្តាល​ឲ្យពិបាក​រំលាយ ក្រហាយ​ទ្រូង ឬ​ពេល​ខ្លះ​បណ្តាល​ឲ្យ​ស្លាប់ តែវា​គ្មាន​ភស្តុតាង​ណា​យក​មក​បញ្ជាក់​បាន​នៅ​ឡើយ។​

អត្ថបទកំពុងចាប់អារម្មណ៍៖
ចង់ដឹងអត់?មកស្គាល់កីឡាករឆ្នើមមានប្រាក់ឈ្នួលខ្ពស់បំផុតទាំង ៥ នៅ Major League Soccer
featured image

តារាឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Lionel Messi នៅតែជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Major League Soccer, MLS សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ យោងការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយដោយសហព័ន្ធ MLS បានបង្ហាញថា Messi ទទួលបានប្រាក់ឈ្នួល និងប្រាក់ធានារ៉ាប់រងប្រមាណ ២០,៤៥ លានដុល្លារ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្លាប់ជាជើងឯកលីគបារាំង ៧សម័យកាល! ប៉ុន្តែក្លឹបមួយនេះទៅលេងលីគទី២ សឹងមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស តួលេខនេះក៏តំណាងឱ្យប្រាក់ចំណូលរបស់កីឡាករវ័យ 38 ឆ្នាំរូបនេះផងដែរ ខណៈដែលគាត់ក៏ទទួលបានពីប្រភពចំណូលផ្សេងទៀតដូចជាកិច្ចព្រមព្រៀងគាំទ្រជាមួយ Adidas និងកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណូលជាមួយដៃគូផ្សាយពាណិជ្ជកម្មគឺម៉ាកយីហោ Apple ។ប្រភពពីគេហទំព័រ Sportico បានចុះផ្សាយផងដែរថាៈ Messi អាចរកចំណូលបានរហូតដល់ ១៥០ លានដុល្លារ ក្នុងរយៈពេលនៃកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះរបស់គាត់ជាមួយInter Miami និង MLS ។ ២.ខ្សែប្រយុទ្ធរបស់ក្លឹប Toronto FC កីឡាករ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930