តើអ្វីខ្លះដែលជាកត្តាប្រឈម? រួមជាមួយរោគសញ្ញាមួយចំនួន នៃជំងឺរលាកសរសៃដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង និងអត្ថប្រយោជន៍នៃម៉ាស៊ីនវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ។
កត្តាប្រឈម៖ ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ ជាដើម។
រោគសញ្ញា
- ភាពចុករោយសាច់ដុំ ឬ ក៏រមួលក្រពើ (Crampes Musculaires)
- ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue)
- ភាពស្ពឹក ស្រពន់ដៃជើង, ដូចស្រមោច វារ (Paresthésie des extrémités à type de picotement et fourmillements)
- ភាពក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure)
- ភាពចុះថយទំហំ រឺស្វិតសាច់ដុំ (Amyotrophie)
ការធ្វើរោគវិនិច្ឆ័យ
- ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស
- ធ្វើការវាស់សរសៃប្រសាទ និង សាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)
- ប្រសិនបើលោក លោកស្រី មានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់អញ្ជើញមកជួបពិគ្រោះ ប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសំរេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់ តាមរយះការវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ ជំនួយបច្ចេកវិទ្យា ENMG ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីបានបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមពីរដង ខណៈដែលក្រុម Bayern Munich បន្តការចាប់ ផ្តើម មិនស្គាល់ចាញ់របស់ពួកគេក្នុងរដូវកាល Bundesliga ដោយផ្តួលក្រុម Bochum សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៏។អតីតខ្សEប្រយុទ្ធ Tottenham ក៏បានស៊ុតបញ្ចូលទីកាលពីថ្ងៃពុធជួយអោយ Bayern Munich ផ្តួលក្រុម Man.Utd ក្នុងលទ្ធផល ៤ទល់និង៣ ក្នុងក្របខ័ណ្ឌ Champions ខណៈដែល Kane បានស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការប្រកួត Bundesliga ចំនួន ៥ លើកដំបូងរបស់គាត់។Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បច្ចុប្បន្នមាន កំនត់ត្រាឈ្នះ៤លើក និង ស្មើ១លើក បន្ទាប់ពីការប្រកួតបើកឆាក ៥ដងហើយឈរនៅលើកំពូលតារាង Bundesliga ដោយមាន ១៣ ពិន្ទុ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bruno Guimaraes យល់ព្រមកុងត្រាថ្មី ៥ឆ្នាំ ជាមួយ Newcastle United […]



