Close
Ads: 88BOL
Featured-Image
រំលងអាហារពេលព្រឹក ប្រយ័ត្នជួបបញ្ហា ៤ យ៉ាងនេះ!
ទំហំអក្សរ
តូច
ធំ

មនុស្ស​ជា​ច្រើន បាន​មើល​រំលង​ផល​ប្រយោជន៍​នៃ​ការ​ទទួល​អាហារ​ពេល​ព្រឹក ដោយ​សារ​ប្រញាប់​ចូល​ធ្វើ​ការ ឬ​ដល់​ម៉ោង​ចូល​រៀន​ជា​ដើម។ តាម​ពិត​ទៅ អាហារ​ពេល​ព្រឹក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​របប​អាហារ​ប្រចាំ​ថ្ងៃ។ តើ​ការ​រំលងឬមិនញ៉ាំអាហារពេលព្រឹក​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​សុខភាព?

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១. កង្វះ​អាហារូបត្ថម្ភ​ដល់​រាងកាយ

ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក ឬ​ជ្រើស​រើស​អាហារ​ដែល​មិន​សម​ប្រកប នឹង​នាំ​ឲ្យ​សារធាតុ​ចិញ្ចឹម​មាន​ការ​ថយ​ចុះ។ របប​អាហារ​ពេល​ព្រឹក​ត្រឹម​ត្រូវ អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​រាងកាយ និង​ច្រើន​ជាង​របប​អាហារ​ពេល​ផ្សេង​ទៀត។ នេះ​មិន​មែន​មាន​ន័យ​ថា គួរ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​ច្រើន រួច​រំលង​អាហារ​ពេល​ថ្ងៃ​ទេ។ អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​បាន​ណែ​នាំ​ថា គួរ​ទទួល​ទាន​អាហារ​ច្រើន​ដង​ក្នុង​បរិមាណ​តិច ប្រសើរ​ជាង​ទទួល​តិច​ដង​ក្នុង​បរិមាណ​ច្រើន។

២. ចុះ​ខ្សោយ​សមត្ថភាព​ខួរ​ក្បាល

ការ​មើល​រំលង​អាហារ​ពេល​ព្រឹក ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​សមត្ថភាព​ខួរ​ក្បាល​ដែរ។ មាន​ន័យ​ថា ពេល​ធ្វើការ ឬ​រៀន​សូត្រ លោក​អ្នក​នឹង​មាន​ភាព​ស្រ្តេស គិត​អ្វី​មិន​ចេញ ពិបាក​ក្នុង​ការ​បំពេញ​ភារកិច្ច​ទាំង​ឡាយ។ បើ​តាម​ការ​សិក្សា​មួយ ទៅ​លើ​សិស្ស​បឋម​សិក្សា ៩៧​នាក់ បាន​បង្ហាញ​ថា ១​ភាគ៣ ដែល​មិន​​​ទទួល​ទាន​អាហារ​ពេល​ព្រឹក​គ្រប់គ្រាន់ បាន​ជួប​បញ្ហា​​រៀន​ខ្សោយ ចំណាត់​ថ្នាក់​មិន​ល្អ និង​មក​រៀន​យឺតយ៉ាវ បើ​ប្រៀប​ធៀប​ទៅ​នឹង​សិស្ស​ផ្សេង​ទៀត​ដែល​បាន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​គ្រប់គ្រាន់។ បន្ទាប់​ពី​ផ្ដល់​អាហារ​ពេល​ព្រឹក​ឲ្យ​ពួក​គេ​គ្រប់​គ្រាន់ រយៈ​ពេល ៦​ខែ​រួច​មក សិស្ស​ទាំង​នោះ​ចាប់​ផ្ដើម​រីក​ចម្រើន​ទាំង​ពិន្ទុ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា ការ​រៀន​សូត្រ និង​វត្តមាន។

៣. ចុះ​ខ្សោយ​ថាមពល​រាងកាយ និង​អារម្មណ៍​មិន​ល្អ

អាហារ​ពេល​ព្រឹក អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ថាមពល និង​កម្លាំង​សម្រាប់​ចាប់​ផ្ដើម​ប្រកប​កិច្ចការ​នានា​នៅ​ថ្ងៃ​ថ្មី។ ប្រសិន​បើ​អ្នក រំលង​ចោល​អាហារ​ពេល​ព្រឹក វា​នឹង​កាត់​បន្ថយ​ថាមពល​រាងកាយ ឯ​អារម្មណ៍​ក៏​ខុស​ប្រក្រតី​ទៅ​តាម​នោះ​ដែរ។ សាក​គិត​មើល យ៉ាង​យូរ​បំផុត​អ្នក​ទទួល​ទាន​អាហារ​ពេល​យប់​ត្រឹម​ម៉ោង ១០​ប៉ុណ្ណោះ។ ប្រសិន​បើ​គិត​ដល់​ព្រឹក​ម៉ោង ៧​វិញ យ៉ាង​ហោច​ណាស់​ក៏ ៩​ម៉ោង​ដែរ។ ដូច​នេះ បើ​លោក​អ្នក​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ទៀត រហូត​ដល់​ម៉ោង១១ លោក​អ្នក​នឹង​អត់​អាហារ​រយៈ​ពេល​ដល់​ទៅ​ជាង ១០​ម៉ោង​ឯណោះ ដែល​ធ្វើ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ ព្រោះ​គ្មាន​សារធាតុ​ចិញ្ចឹម​ចូល​ខ្លួន​រយៈ​ពេល​យូរ។

៤. ឡើង​ទម្ងន់

មនុស្ស​មួយ​ចំនួន​បាន​គិត​ខុស​ថា ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​ស្រក​ទម្ងន់។ នេះ​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ទេ ព្រោះ​ការ​រំលង​អាហារ​ពេល​ព្រឹក នឹង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ជាង​អ្នក​ទទួល​ជា​ប្រចាំ​ទៅ​វិញ។ អ្នក​បោះ​បង់​ចោល​អាហារ​ពេល​ព្រឹក នឹង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ ឬ​ពេល​ផ្សេង ច្រើន​ជាង​ធម្មតា​នៅ​ពេល​ឃ្លាន។ ដូច​នេះ បើ​ទោះ​ជា​អ្នក​មិន​ឃ្លាន​ក៏​ដោយ ក៏​ត្រូវ​ទទួល​ទាន​អាហារ​សម្រន់​ខ្លះ ដូច​ជា​ផ្លែឈើ ទឹក​ដោះ​គោ​ជូរ ឬ​នំប៉័ង​ជា​ដើម ដើម្បី​ទ្រាប់​ពោះ​កុំ​ឲ្យ​ទទេ​សោះ។ ​

ក្រៅ​ពី​​ផលប៉ះពាល់​​ទាំង ៤​ខាង​លើ ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក នឹង​ធ្វើ​ឲ្យ​​កើន​ឡើង​​នូវ​​កម្រិត​ជាតិ​ស្ករ ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ លើស​ពី​នេះ វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ ប៉ះ​ពាល់​ដល់​ការ​ដក​ដង្ហើម និង​របប​អាហារ​លែង​ទៀងទាត់​ជា​ដើម៕

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • Premier League

    # Team MP W D L F A G P
    1 Arsenal 15 11 3 1 33 14 +19 36
    2 Liverpool 14 9 4 1 32 14 +18 31
    3 Manchester City 14 9 3 2 36 16 +20 30
    4 Aston Villa 14 9 2 3 33 20 +13 29
    5 Tottenham Hotspur 14 8 3 3 28 20 +8 27
    6 Newcastle United 14 8 2 4 32 14 +18 26
    7 Manchester United 14 8 0 6 16 17 -1 24
    8 Brighton & Hov… 14 6 4 4 30 26 +4 22
    9 West Ham United 14 6 3 5 24 24 +0 21
    10 Chelsea 14 5 4 5 25 22 +3 19
    11 Brentford 14 5 4 5 22 19 +3 19
    12 Wolverhampton Wanderers 15 5 3 7 20 25 -5 18
    13 Crystal Palace 14 4 4 6 14 19 -5 16
    14 Fulham 14 4 3 7 16 26 -10 15
    15 Nottingham Forest 14 3 4 7 16 22 -6 13
    16 AFC Bournemouth 14 3 4 7 16 30 -14 13
    17 Luton Town 15 2 3 10 16 30 -14 9
    18 Everton 14 5 2 7 15 20 -5 7
    19 Burnley 15 2 1 12 15 33 -18 7
    20 Sheffield United 14 1 2 11 11 39 -28 5