

គ្នាយើងភាគច្រើនច្បាស់ជាចូលចិត្តញ៉ាំផ្លែទុរេនហើយ មិនថាញ៉ាំទុរេនសុទ្ធ ឬញ៉ាំជាបង្អែមទេ។ ទាក់ទងនឹងការញ៉ាំទុរេននេះ មានការនិយាយតៗគ្នា អាហារមួយចំនួនមិនគួរញ៉ាំជាមួយទុរេន ឬញ៉ាំក្រោយពេលញ៉ាំទុរេន ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពរហូតអាចស្លាប់បាន។

ចំពោះរឿងអាហារដែលមិនគួរញ៉ាំភា្លម បន្ទាប់ពីញ៉ាំទុរេន លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីញ៉ាំទុរេនហើយភ្លាមមិនគួរញ៉ាំអាហារ ២ប្រភេទនេះតាមក្រោយភ្លាមៗទេ គឺ អាហារមានជាតិហ្គាស និងអាហារមានជាតិផ្អែម។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការញ៉ាំអាហារ២ប្រភេទនេះភា្លម ក្រោយញ៉ាំទុរេន អាចបណ្តាលឲ្យ៖
– ឈឺពោះ
– ឆ្អល់ពោះ
– ហើមពោះ
– រាក
– ក្អួត
ហើយបើញ៉ាំ អាហារមានជាតិស្ករ ថែមទៀត អាចបណ្តាលឲ្យ រងាក់រងើក ដោយសារលើសជាតិស្ករ។
ចំណែក ការដែលលើកឡើងថា ផឹកកូកា ឬស្រា បន្ទាប់ពីញ៉ាំទុរេន បណ្តាលឲ្យស្លាប់ លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ បានឲ្យដឹងថា វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិតឲ្យដឹងទៀតថាទេថា ស្រាញ៉ាំជាមួយទុរេន អាចបណ្តាលឲ្យពិបាករំលាយ ក្រហាយទ្រូង ឬពេលខ្លះបណ្តាលឲ្យស្លាប់ តែវាគ្មានភស្តុតាងណាយកមកបញ្ជាក់បាននៅឡើយ។

(បរទេស)៖ ខ្សែប្រយុទ្ធដ៏មានភាពរស់រវើក Neymar JR បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល៦ខែបន្ថែម ពោលគឺមានសុពលភាពដល់ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្លឹបកុមារភាព Santos ដែលរូបគេប្រកបអាជីពបាល់ទាត់តាំងពីតូច។ ជាមួយគ្នានេះ កីឡាករវ័យ ៣៣ឆ្នាំ ជាអតីតប្រធានក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានផ្តើមអាជីពបាល់ទាត់ដំបូងក្នុងក្លឹបលេងនៅ លីគកំពូល Serie A របស់ប្រេស៊ីល មុនពេលផ្លាស់ទៅដែនដីអឺរ៉ុប ជោគជ័យក្នុងក្លឹប FC Barcelona របស់ប្រទេសអេស្ប៉ាញ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេចឮមិត្តចាស់មក! Cristiano Ronaldo ត្រៀមបន្តកុងត្រាថ្មីជាមួយ Al Nassr ភ្លែត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាកិច្ចសន្យា ៦ខែដំបូងរបស់អតីតតារាជើងញាក់ Neymar ជាមួយ Santos ត្រូវបានផុតកំណត់ ក្រោយពេលផ្លាស់មកចូលរួមតាំងពីខែមករា ឆ្នាំ២០២៥ ក្រោយពេលព្រមព្រៀងរំលាយកិច្ចសន្យាចាស់ជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ដោយរូបគេរបួសជាញឹកញយ។ គិតមកទល់ពេលនេះ Neymar ស៊ុតបាន ១៤១គ្រាប់ និងបោះបាល់បាន ៦៩គ្រាប់ ពីការចូលលេងសរុប […]



