
ខ្សែប្រយុទ្ធអន្តរជាតិបូស្នៀកីឡាករ Edin Dzeko បានយល់ព្រមលើការផ្ទេរពី Inter Milan ទៅកាន់ក្លឹបយក្សតួគី Fenerbahce ដោយគ្មានតម្ឡៃខ្លួន ពោលគឺក្រោយពីរូបគេ បានបង្ហាញខ្លួនសម្រាប់ការប្រកួតចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ Uefa Champions League ពេល Inter Milan បានចាញ់ក្រុមមេឃខៀវ Man. City ក្នុងលទ្ធផល ១-0 ក្នុងទីក្រុង Istanbul។
កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លឹបយក្សទួរគី ស្របពេល Dzeko បានសរសេរនៅលើបណ្តាញ Instagram ថា : លាហើយ Inter Milan ជាមួយរយៈពេលពីរឆ្នាំដ៏អស្ចារ្យ” ។ ពេលនេះយើងបែកគ្នាហើយ តែខ្ញុំសូមអរគុណគ្រប់យ៉ាង។
Dzeko បានផុតកុងត្រាជាមួយក្លឹបពស់យក្សនៅចុងបញ្ចប់នៃខែមិថុនានេះ បានស៊ុតបញ្ចូលទី ៣១ គ្រាប់ក្នុងការបង្ហាញខ្លួន១០១ប្រកួត ក្រោយផ្ទេរពី Roma ក្នុងឆ្នាំ ២០២១ ហើយរដូវកាលចាស់ខ្សែប្រយុទ្ធកំពស់ខ្ពស់រូបនេះរកបាន១៤គ្រាប់។ ទោះយ៉ាងណា Dzeko បានឈ្នះពានរង្វាន់ Coppa Italia ចំនួនពីរឆ្នាំចុងក្រោយជាប់គ្នាជាមួយនឹង Inter Milan ។អតីតខ្សែប្រយុទ្ធMan.City រូបនេះក៍ធ្លាប់បានជួយក្រុមលើកពាន EPL ២ដង នៅចន្លោះឆ្នាំ ២០១១-២០១៤ផងដែរ។
ប្រភព:BBC
វីដេអូ:
វីដេអូ : Man.City vs QPR (2011)

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



