
មានកីឡាករអាហ្សង់ទីនច្រើននាក់នោះទេ ដែលមានសំណាងធ្លាប់លេងនៅក្រុមនិងជម្រើសជាតិជាមួយកំពូលខ្សែប្រយុទ្ធសា្លបរបស់ពិភពបាល់ទាត់ទាំងពីររូបនោះគឺ Lionel Messi និង Cristiano Ronaldo ។ ទោះយ៉ាងណាក្នុងចំណោមពួកគេទាំងនោះគឺ Paulo Dybala ធ្លាប់លេងរួមក្រុមជាមួយ Cristiano Ronaldo បានទម្លាយរឿងហេតុមួយកំលុងពេលធ្វើដំណើរតាមយន្តហោះទៅធ្វើការប្រកួតនៅក្រៅទឹកដី រូបគេបានប្រាប់ថាៈ ខ្ញុំកំពុងអង្គុយកៅអីពីក្រោយ Ronaldo អង្គុយ កំលុងពេលធ្វើដំណើរ គាត់ដើរមកអង្គុយជិតខ្ញុំ ពួកយើងបាននិយាយរឿងរ៉ាវផ្សេងៗអំពីជីវិត ពេលនោះខ្ញុំធ្លោយមាត់និយាយចេញមកថាកាលនៅក្មេង ខ្ញុំពិតជាស្អប់អ្នកណាស់ ព្រោះពេលនោះកីឡាករទាំងពីរមានភាពល្បីល្បាញនិងប្រកួតប្រជែងគ្នាខ្លាំង រវាង Messi និង Ronaldo ពិសេសអ្នកគាំទ្រនៅប្រទេសអាហ្សង់ទីនតែម្តង។ ក្រោយពោលពាក្យនេះចេញខ្ញុំនិងគាត់(Ronaldo) បានញញឹមនិងផ្ទុះសំណើច ព្រមគ្នាដោយគ្មានប្រតិកម្មអ្វីឡើយ ព្រោះការពិតពេលនោះយើងពិតជាយល់ចិត្តគ្នាណាស់ពិសេសកំលុងពេលលេងនៅលើទីលានប្រកួតតែម្តង។
ធ្លាប់បង្ហាញខ្លួនអោយក្លឹបអាជីពបាន ៤៥០ប្រកួតកន្លងមក អតីតកីឡាករ Palermo បច្ចុប្បន្នមានវ័យ ៣១ឆ្នាំDybalaបច្ចុប្បន្នកំពុងលេងអោយក្លឹប Roma បានបន្ថែមថាCristiano Ronaldo ព្រមទំាង វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន និង ជារៀមច្បងគឺ Lionel Messi គឺជាកំពូលខ្សែប្រយុទ្ធស្លាបដែលរូបគេចូលចិត្តលេងចាប់ដៃគូជាមួយបំផុត ។ ។ Dybala ដែលធ្លាប់ចំណាយពេល៣រដូវកាលនៅក្របខណ្ឌ Serie A ជាមួយ Juventus និងបានឈ្នះពាន SerieAចំនួនពីរ និង Coppa Italia ជាមួយ Cristiano Ronaldo បានបញ្ជាក់បន្ថែមថាៈ Ronaldo គាត់ជាអធិរាជបាល់ទាត់ទៅហើយនៅពេលបច្ចុប្បន្ន។ ខ្ញុំធ្លាប់បានរៀនពីការលះបង់ក្នុងអាជីពរបស់ខ្ញុំពី CR7 ជាមួយបំណងប្រាថ្នាចង់ឈ្នះរាល់ការប្រកួត ទោះបីខ្ញុំសម្រេចបានគ្រប់យ៉ាងក៏ដោយ។ ខ្ញុំមិនភ្ញាក់ផ្អើលទេដែលគាត់ធ្វើបានល្អនៅប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន។
សម្រាប់ Messi វិញក្តីសុបិនរបស់ខ្ញុំតាំងពីតូចគឺការលេងចាប់ដៃគូជាមួយគាត់។ រៀងរាល់ពេល និងមុនការប្រកយតគាត់គឺជាអ្នកបំផុសនិងជម្រុញរាល់គំនិតឥតឈប់ឈរសម្រាប់យើងរួចទៅហើយ។ ការរួមចំណែកជួយក្រុមជម្រើសជាតិឈ្នះពាន World Cup ២០២២ ជាមួយគាត់ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។
ប្រភព:Sportbible
វីដេអូ:

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Crystal Palace កាលពីយប់មិញ។ បច្ចុប្បន្នក្រុមលោក Arne Slot មាន ៧៩ពិន្ទុ ឈរកំពូលតារាង Premier League ២០២៤/២៥ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកទល់ពេលនេះ ស្របពេល Arsenal ដែលឈរនៅលេខ២ មានតែ ៦៧ពិន្ទុ លេងបាន ៣៤ប្រកួត។អត្ថបទកំពុងចាប់អារម្មណ៍៖ AC Milan ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ Coppa Italia ក្រោយលុត Inter Milan មិនឲ្យតដៃ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះមានន័យថា Liverpool ដែលបានគ្រងជើងឯកលីគកំពូលអង់គ្លេសចុងក្រោយឆ្នាំ២០២០ ត្រូវតែ ១ពិន្ទុទៀតទេ ដើម្បីលើកពានលីគ ក្នុងរដូវកាលដំបូងរបស់លោក Slot។ […]



