

ក្លិបដែលមានមូលដ្ឋាននៅភាគខាងត្បូងឆ្នេរសមុទ្រចក្រភពអង់គ្លេសនិងបច្ចុប្បន្នឈរនៅបាតតារាងក្របខណ្ឌ Premier League គឺ Southampton កាលពីថ្ងៃសៅរ៍បានតែងតាំងលោក Ivan Juric ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល ១៨ ខែ។ អតីតគ្រូបង្វឹកក្រុម Roma និង Torino បានចូលមកជំនួសតំណែងលោក Russell Martin ដែលត្រូវបានបណ្តេញចេញ ខណៈបច្ចុប្បន្នក្រុមមានគម្លាតប្រាំបួនពិន្ទុពីចំនុចសុវត្ថិភាពមុនការប្រកួតរបស់ពួកគេជាមួយ Fulham នៅថ្ងៃអាទិត្យនេះ។គួររំលឹកថាអតីតគ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Martin ត្រូវបានបណ្តេញចេញបន្ទាប់ពីចាញ់ក្រុម Tottenham ក្នុងផ្ទះយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-0 កាលពីចុងសប្តាហ៍មុន។

បុរសសញ្ជាតិក្រូអាតដែលត្រូវក្លឹប Roma បណ្តេញចេញកាលពីថ្ងៃទី១០ដើមខែធ្នូនេះបច្ចុប្បន្នមានវ័យ៤៩ឆ្នាំនេះបានលើកឡើងថាៈខ្ញុំពិតជារីករាយណាស់។ ខ្ញុំគិតថាវាជាការប្រជែងដ៏ធំមួយ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់ ព្រោះខ្ញុំបានឃើញក្រុមដែលអាចធ្វើបានល្អជាងនេះ។វាមានសារៈសំខាន់ណាស់ក្នុងការទាក់ទងជាមួយអ្នកគាំទ្រភ្លាមៗ។ ខ្ញុំចង់បានក្រុមដែលមានការប្រកួតប្រជែង ហើយខ្ញុំគិតថាអ្នកគាំទ្រ Southampton នឹងចូលចិត្ត ។
ប្រភព:Besoccer

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖


