Close
Featured-Image
Haaland រកបាន២គ្រាប់ជួយអោយន័រវេផ្តួលសាយព្រីសវគ្គជម្រុះ Euro ២០២៤ (វីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្រុមមេឃខៀវ Manchester City បានស៊ុតបញ្ចូលទីពីរគ្រាប់ ខណៈន័រវេស រកបានគ្រាប់បាល់ជ័យជំនះ​ក្នុងទឹកដីខ្លួនឯង​ក្នុងការប្រកួតជម្រុះ Euro 2024 របស់ពួកគេទល់នឹងក្រុមភ្ញៀវ Cyprus ដោយលទ្ធផល៣ទល់និង១​សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃអង្គារ។
Haaland ដែលស៊ុតបញ្ចូលទីបាន ៥២ គ្រាប់គ្រប់ក្របខណ្ឌប្រកួតអោយ Man.City កាលពីរដូវកាលចាស់ និងបានជួយអោយពួកគេលើកពាន ៣មានដូចជា Champions League, Premier League និង FA Cup ជាដើម ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បន្ទាប់ពីខកខានមិនមានវត្តមានសម្រាប់ព្រឹត្តិការណ៍ World Cup ២០២២ ន័រវេសមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលលេងព្រឹត្តិការណ៍ Euro ចាប់តាំងពីឆ្នាំ ២០០០ ហើយបានចាប់ផ្តើមយុទ្ធនាការនេះមិនល្អ ខណៈដែលពួកគេដេញថ្លៃដើម្បីឈានដល់ Euro 2024 នៅរដូវក្តៅក្រោយនៅប្រទេសអាឡឺម៉ង់។មានន័យថា​ពួកគេបាន​ចាញ់អេស្បាញ៣ទល់និង០ មុនពេលស្មើ ១-១ជាមួយហ្សកហ្ស៊ី និងបានផ្តួលស្កុតឡែនកាលពីថ្ងៃសៅរ៍ មុនពេលដែលពួកគេចាញ់ក្រុមស្កុតឡេន៏របស់ Steve Clarke ក្នុងលទ្ធផល ២ទល់និង១ ។
ប្រភព:BBC
វីដេអូ

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930