អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានរួមបញ្ចូលអតីតប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson និង អតីតប្រធានក្រុមបិសាចក្រហម Harry Maguire នៅក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro ឹ២០២៤ នៅខែកញ្ញាជាមួយអ៊ុយក្រែន និងស្កុតឡែន។ខ្សែបម្រើ Henderson វ័យ ៣៣ឆ្នាំត្រូវបានជ្រើសរើសបន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយក្រុម Al-Ettifaq អារ៉ាប៊ីសាអូឌីតក្នុងខែកក្កដាស្របពេលខ្សែការពារកណ្តាល Maguire នៅតែមានឪកាសចូលលេងទោះបីមិនបានបង្ហាញពេលវេលាចូលលេងទៀងទាត់ក្នុងក្រុម Man United និងមានទំនាក់ទំនងផ្លាស់ចេញពីទឹកដី Old Trafford នៅរដូវកាលនេះក៏ដោយ។
អង់គ្លេសប្រកួតជាមួយអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទី ៩ ខែកញ្ញា នៅប្រទេសប៉ូឡូញ និងស្កុតឡែនក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី ១២ ខែកញ្ញា។ក្រោពីកីឡាករទាំងពីរនៅមាន ខ្សែការពារ Eddie Nketiah របស់ Arsenal និងខ្សែការពារកណ្តាល Chelsea កីឡាករ Levi Colw នឹងទទួលបានការកោះហៅជាលើកដំបូងរបស់ពួកគេសម្រាប់ក្រុមអង់គ្លេស។ផ្ទុយទៅវិញខ្សែប្រយុទ្ធ Raheem Sterling របស់ Chelsea បានអវត្តមានជាថ្មីម្តងទៀត និងជាលើកទីពីរ។
ប្រភព:BBC

បន្ទាប់ពីផ្តួលMan.Utd វគ្គជម្រុះក្នុងពូលពានរង្វាន់ UCL នៅពាក់កណ្តាលសប្តាហ៏ និងក្រោយបានត្រឹមចែកពិន្ទុគ្នាជាមួយ Leverkusen នៅសប្តាហ៏មុនរួចមក ក្រុម ម្ចាស់ផ្ទះ Bayern Munich និងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ញៀវ Bochum នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃសៅរ៏នេះ។ ក្រុមលោក Thomas Tuchel ចាប់ផ្តើមរដូវកាលនៅក្របខណ្ឌ Bundesliga ឈ្នះ៣និងស្មើ១ ខណៈ Bochum ស្មើ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា ក្រុមម្ចាស់ផ្ទះបានឈ្នះ៩លើកក្នុងចំណោមការជួបគ្នា១០លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ទល់នឹងក្រុមភ្ញៀវ ដោយរក្សាបាន Clean Sheet ចំនួន៥។Bayern Munich បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងទល់នឹង Bochum។ ពួកគេរកបានយ៉ាងហោចណាស់បីគ្រាប់ក្នុងការជួបគ្នាក្នុងផ្ទះ ៥ ២.ពត៌មានកីឡាករ Bayern Munich(ម្ចាស់ផ្ទះ) ក្លឹបនៅតែបន្តអវត្តមានអ្នកចាំទី Manuel Neuer ក្រោយរងរបទួសបាក់ជើងរបស់គាត់ក្នុងគ្រោះថ្នាក់ជិះស្គីក្នុងខែមករា ខណៈកីឡាករ Raphaël Guerreiro ។ជិតត្រលប់មកវិញពីរបួសកំភួនជើង។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Mazraoui, Upamecano, […]



