ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្រុមមេឃខៀវ Manchester City បានស៊ុតបញ្ចូលទីពីរគ្រាប់ ខណៈន័រវេស រកបានគ្រាប់បាល់ជ័យជំនះក្នុងទឹកដីខ្លួនឯងក្នុងការប្រកួតជម្រុះ Euro 2024 របស់ពួកគេទល់នឹងក្រុមភ្ញៀវ Cyprus ដោយលទ្ធផល៣ទល់និង១សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃអង្គារ។
Haaland ដែលស៊ុតបញ្ចូលទីបាន ៥២ គ្រាប់គ្រប់ក្របខណ្ឌប្រកួតអោយ Man.City កាលពីរដូវកាលចាស់ និងបានជួយអោយពួកគេលើកពាន ៣មានដូចជា Champions League, Premier League និង FA Cup ជាដើម ។
បន្ទាប់ពីខកខានមិនមានវត្តមានសម្រាប់ព្រឹត្តិការណ៍ World Cup ២០២២ ន័រវេសមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលលេងព្រឹត្តិការណ៍ Euro ចាប់តាំងពីឆ្នាំ ២០០០ ហើយបានចាប់ផ្តើមយុទ្ធនាការនេះមិនល្អ ខណៈដែលពួកគេដេញថ្លៃដើម្បីឈានដល់ Euro 2024 នៅរដូវក្តៅក្រោយនៅប្រទេសអាឡឺម៉ង់។មានន័យថាពួកគេបានចាញ់អេស្បាញ៣ទល់និង០ មុនពេលស្មើ ១-១ជាមួយហ្សកហ្ស៊ី និងបានផ្តួលស្កុតឡែនកាលពីថ្ងៃសៅរ៍ មុនពេលដែលពួកគេចាញ់ក្រុមស្កុតឡេន៏របស់ Steve Clarke ក្នុងលទ្ធផល ២ទល់និង១ ។
ប្រភព:BBC
វីដេអូ

AC.Milan និងត្រូវបើកទ្វារកីឡាដ្ឋាន San Siro ទទួលក្រុមភ្ញៀវ Veron នៅSerieA វេលាម៉ោង៨យប់នេះពោលគឈឺក្រោយពីបរាជ័យនៅក្របខណ្ឌ UCL កាលពីពាក់កណ្តាលសប្តាហ៏រួចមក។ សម្រាប់ AC.Milan ៤ប្រកួតចុងក្រោយគឺឈ្នះ៣និងចាញ់១ ហើយបរាជ័យនោះគឺជាមួយក្លឹបរួមកីឡដ្ឋាន Inter Milan ក្នុងលទ្ធផល ៥ទល់និង១នៅសប្តាហ៏មុន។ សម្រាប់ Verona ៤ប្រកួតចុងក្រោយគឺឈ្នះ២ស្មើ១និងចាញ់១។ ១.ប្រវត្តិធ្លាប់ជួបគ្នា ពួកគេមិនស្គាល់ចាញ់សោះក្នុងការជួបគ្នា៩លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ Verona ដោយកត់ត្រាជ័យជម្នះ៧លើក និងស្មើ២ដង។ ក្រុម AC Milan បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Verona ចាប់តំាងពីឆ្នាំ ១៩២២ ។ Milan មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះខ្លួនឯង ១០ លើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Serie A។ ក្រុមភ្ញៀវក៏បានឈ្នះតែបីលើកគត់ក្នុងការប្រកួតក្រៅដី 23 លើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី។ ២.ពត៌មានកីឡាករក្រុម AC.Milan(ម្ចាស់ផ្ទះ) Alessandro Florenzi និង Yunus Musah ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចូលលេងជម្រើសដំបូងសម្រាប់ AC Milan សម្រាប់ចុងសប្តាហ៍នេះ ខណៈ […]


