
កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់បុរសទី១ដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិបានសរុបចំនួន២០០ប្រកួត ក្នុងកំលុង ព្រឹត្តការណ៍បាល់ទាត់ Euro ២០២៤ ស្របពេលកីឡាករវ័យ៣៨ឆ្នាំមានឪកាសរកបានគ្រាប់បាល់ជ័យជំនះយ៉ាងប្រផិតប្រផើយលើក្រុមអ៊ីស្លង់ក្នុងលទ្ធផល១ ទល់និង ០។
គួរបញ្ជាក់ថាគ្រាប់បាល់នៅនាទីទី ៨៩ ត្រូវបានចាត់ទុកថាមិនយកជាផ្លុវការណ៍ ក្រោយរកឃើញថា Inacio ស្ថិតក្នុងតំបន់ offside ប៉ុន្តែទីបំផុតលោកអាជ្ញាកណ្តាលបានសម្រេចផ្តល់អោយក្រោយពិនិត្យលើវីដេអូជំនួយការអាជ្ញាកណ្តាល(VAR)។
គួរបញ្ជាក់ថានោះជាគ្រាប់បាល់អន្តរជាតិលើកទី ១២៣ របស់ Ronaldo លើឆាកអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិ ខណៈខ្សែប្រយុទ្ធក្រុមAl-Nassr បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទី ១៩៦ គ្រាប់របស់ខ្សែប្រយុទ្ធគុយវ៉ែត Bader Al-Mutawa កាលពីខែមីនា។ ជាមួយគ្នានេះផងដែរវីរបុសក្រុម Real Madrid ត្រូវបានផ្តល់វិញ្ញាបនបត្រដោយសៀវភៅកំណត់ត្រាពិភពលោក Guinness World Records មុនពេលចាប់ផ្តើមការប្រកួតនោះផងដែរ។
ម្ចាស់ពានបាល់មាស៥សម័យ(៥ Ballon D’or) បានលើកឡើងយ៉ាងដូច្នេះថាៈ សម្រាប់ខ្ញុំ វាជាសមិទ្ធផលមិនគួរឱ្យជឿ វាអស្ចារ្យណាស់»។ “ហើយជាការពិតណាស់ដើម្បីរកគ្រាប់បាល់ឈ្នះ វាកាន់តែពិសេស។យើងលេងមិនបានល្អទេ ប៉ុន្តែពេលខ្លះបាល់ទាត់គឺបែបនោះ ប៉ុន្តែយើងស៊ុតបានមួយគ្រាប់ ហើយតាមគំនិតរបស់ខ្ញុំ យើងសមនឹងទទួលបានវា។ ខ្ញុំសប្បាយចិត្តណាស់ដោយយើងរកបាន ២០០គ្រាប់។
Ronaldo បានបង្ហាញខ្លួន២ទសវត្សអោយជម្រើសជាតិ ក្រោយបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ ២០០៣ស្របពេល អតីតខ្សែប្រយុទ្ធ Sporting Lisbon, Man. United, Real Madrid និង Juventus រកបានគ្រាប់បាល់ទីប្រាំក្នុងការប្រកួតជម្រុះ Euro ២០២៤ បានជួយឱ្យព័រទុយហ្គាល់ឈ្នះបួនដងពីការប្រកួតចំនួនបួនលើក។
ប្រភព:BBC
វីដេអូអ៊ីស្លង់ និង ព័រទុយហ្គាល់

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



