

ក្រោយទទួលរងការរិះគន់ និង មានប្រតិកម្មជុំវិញកាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់កំពូលខ្សែប្រយុទ្ធស្លាបCristiano Ronaldo មិនបានចូលរួមពិធីបុណ្យសពមិត្តរួមជាតិ និងជាសិស្សប្អូនគឺ Diogo Jota និងប្អូនប្រុសរបស់គាត់ Andre Silva ដែលពួកគេបានទទួលមរណៈភាពកាលពីថ្ងៃទី៣ កក្កដា កន្លងទៅនោះទេ។ ផ្ទុយទៅ វិញនៅព្រឹកថ្ងៃសៅរ៍នេះអតីតមិត្តរួមក្រុមរបស់ Jota មួយចំនួនធំបានបង្ហាញវត្តមាននៅក្នុងពិធីនោះមានដូចជា Jordan Henderson, James Milner ជាដើម ខណៈមិត្តរួមក្រុមមនិងមិត្តរួមជាតិដទៃទៀតមានដូចជា Van Dijk,Andy Robertson,Darwin Nunez,Alex McAllister,Joe Gomez, Ruben Dias,Joao Neves,Bruno Fernandes,Bernado , Joao Felix ជាដើមបានបង្ហាញខ្លួននៅGundomar ជិតក្រុង Porto។
ខាងក្រោមនេះមានមូលហេតុ២ផ្សេងគ្នាដែលគេហទំព័រ The Mirror បានចុះផ្សាយៈ
១.Ronaldo បានជ្រើសរើសមិនចូលរួមនោះគឺចង់អោយប្រិយមិត្តក៍ដូចជាសាច់ញាតិ បងប្អូនទាំងពីរបានស្ងប់ចិត្តជាមួយនឹងពួកគេជៀសវាង ការបង្កើតរឿងចាប់អារម្មណ៍ពីសំខាន់រូបគេចំពោះវត្តមាននៅព្រះវិហារអាចធ្វើអោយមានភាពអ៊ូរអររញ៉េរញ៉ៃជាពិសេសបណ្តាញសារពត៌មាន និង ប្រិយមិត្តគាំទ្រជាដើម។ ដូច្នេះគឺ Ronaldo ចង់មានន័យថាការរក្សាភាពស្ងៀមស្ងាត់ របៀបរៀបរយគឺជារឿងដែលត្រូវយកចិត្តទុកដាក់ជាពិសេសការផ្តល់កំលាំងចិត្តពិសំណាក់មិត្តរួមក្រុមដែលជិតស្និទផ្តោតដល់ក្រុមគ្រួសាររបស់Jota តែម្តង។Ronaldo បានសរសេរថាពាក្យមួយឃ្លាលើបណ្តាញសង្គមថាៈ វាមិនសមហេតុផលទេ។ យើងទើបតែនៅជាមួយគ្នាក្នុងក្រុមជម្រើសជាតិ ហើយអ្នកទើបតែរៀបការ។

ចំណែកឯគេហទំព័រ Dailymail បានចុះផ្សាយយ៉ាងដូច្នេះថាៈ ម្ចាស់ពានបាល់មាស ៥សម័យបានចំណាយពេលវិស្សមកាល និង កំពុងសម្រាកលំហែកាយនាតំបន់នៅលើនាវាកំសាន្តដ៍ទំនើបតម្លៃ៥,៥លានផោនមានបណ្តោយជាង១០០ម៉ែត្រមានឈ្មោះថាAzimut Grande ដែលមានបន្ទប់ដ៍ប្រណិតចំនួន៥ និង បន្ទប់ទឹកចំនួន ៦ខណៈវីដេអូមួយបានផូសថា Cristiano Ronaldo កំពុងហែលទឹកសមុទ្រនៅឆ្នេរ Palma de Mallorca ជាដែនកោះនៅខាងកើតប្រទេសអេស្បាញនោះ។
បើទោះបីជាមិនមានវត្តមានតារាឆ្នើមCristiano Ronaldoក៍ដោយ នៅមានកីឡាករផ្សេងទៀតដែលមិនមានវត្តមានមកចូលរួមពិធីបុណ្យសពនេះមានដូចជា Mohamed Salah និង Dominik Szoboszlai ព្រមទាំង Luis Diaz ជាដើមដែលយើងកំពុងប្រមូលមូលហេតុច្បាស់លាស់ណាមួយសម្រាប់អវត្តមានពួកគេក្នុងពិធីកាន់ទុក្ខដ៍ក្រៀមក្រំ។
ប្រភព:The Mirror & Dailymail

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ […]


