(ភ្នំពេញ)៖ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហោះសារជូនពរក្រុមគោព្រៃកម្ពុជាជួបតែសំណាងល្អ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទោះចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាក៏ពិតមែន តែលោក Honda នៅតែតាមដាន និងគាំទ្រក្រុមជម្រើសជាតិកម្ពុជា ជាក់ស្ដែងព្រឹកនេះលោកបានបង្ហោះសារមួយថា «សូមអរគុណចំពោះសាររបស់អ្នក ហើយសូមជូនពរសំណាងល្អសម្រាប់ការប្រកួតនៅថ្ងៃទី១៥»។
គួរដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមបង់ក្លាដែស ក្នុងជំនួបមិត្តភាពអន្ដរជាតិ ក្រោមការដឹកនាំដំបូងរបស់លោក Felix Dalmas ដែលទើបត្រឡប់មកកាន់តំណែងខ្លួនវិញ ជំនួសលោក Honda ដែលបានផុតកិច្ចសន្យាជាមួយក្រុមគោព្រៃកម្ពុជា ក្រោយចប់ស៊ីហ្គេម ឆ្នាំ២០២៣៕