Close
Featured-Image
កម្ពុជា ត្រូវការឈ្នះថៃជាចាំបាច់ ដើម្បីប្រជែងកៅអីឡើងវគ្គបន្ត ក្នុងពាន AFF Cup ២០២៤
ទំហំអក្សរ
តូច
ធំ

រាជធានីភ្នំពេញ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នៅវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្នុងជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ដើម្បីកំណត់ជោគវាសនារបស់ជាតិ ជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រូវប្រកួតដំណាលគ្នានោះ នារាត្រីថ្ងៃសុក្រនេះ ដ្បិតក្រុមទាំង៣ សុទ្ធតែនៅមានឱកាសឡើងវគ្គបន្ដ ជាមួយក្រុមដំរីសឹកថៃ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 12 people, people playing football, people playing soccer and text

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ដោយហាក់មិនញញឹមជាមួយក្រុមជើងឯក ៧សម័យនេះឡើយ ទោះបីលោកទទួលស្គាល់ថៃ ជាក្រុមខ្លាំងក្នុងតំបន់ តែលោកបានដាក់គោលដៅយ៉ាងមុតមាំ នឹងខិតខំប្រជែងយក ៣ពិន្ទុជាមួយក្រុមជម្រើសជាតិថៃ និងដើម្បីអ្នកគាំទ្រក្រុមគោព្រៃកម្ពុជា។

លោក Koji បានគូសបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិថៃ អ្នកណាក៏ដឹងដែរ ថាពួកគេជាក្រុមដ៏ខ្លាំង ប៉ុន្ដែយើងមកទីនេះ ដើម្បីយក ៣ពិន្ទុពីពួកគេ ហើយកីឡាករដែលមានរបួសមួយចំនួន យើងមានអ្នកជំនួសរួចរាល់សម្រាប់ការប្រកួតនេះ។ ពួកយើងសង្ឃឹមថា អ្នកគាំទ្រនឹងមកផ្ដល់កម្លាំងចិត្តដល់យើង ហើយពួកយើងនឹងធ្វើគ្រប់យ៉ាងដើម្បីអ្នកគាំទ្របស់យើង។

May be an image of 1 person and text

គួរដឹងថាបច្ចុប្បន្នថៃ បានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយហើយ ខណៈកម្ពុជា កំពុងឈរលេខ៣ និងមាន​ ៤ពិន្ទុស្មើក្រុមម៉ាឡេស៊ី តែតាមពីក្រោយក្រុមសិង្ហបុរី ដែលឈរលេខ២ រកបាន ៦ពិន្ទុ។ ដូច្នេះក្រុមទាំងបី សុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ស្របពេលម៉ាឡេស៊ី នឹងត្រូវបើកទ្វារផ្ទះទទួលសិង្ហបុរី នាម៉ោង ៨ដំណាលគ្នា (ម៉ោងនៅកម្ពុជា) ដើម្បីកំណត់ជោគវាសនា តើក្រុមណា នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃ។

សម្រាប់ក្រុមគោព្រៃកម្ពុជា នៅសល់ឱកាសមួយចំនួន ដែលអាចឡើងវគ្គបន្ដ ពោលគឺម៉ាឡេស៊ី យកឈ្នះសិង្ហបុរី ហើយកម្ពុជា យកឈ្នះថៃ (គិតផលសងគ្រាប់បាល់ជាក់ស្ដែង)។ តែករណីបើកម្ពុជា បានត្រឹមស្មើ ឬចាញ់ ក៏ដូចជាសិង្ហបុរីឈ្នះវិញ ឱកាសសម្រាប់កម្ពុជា និងម៉ាឡេស៊ី នឹងត្រូវអស់ដោយស្វ័យប្រវត្តិតែម្ដង៕

May be an image of 4 people and text that says '2024 ЛECTAK anan ECE THAILA ILAND CAMBODIA 中中 血d AA ENNA Mec CpTo ្ញុំ 2024 TIME 20:00 20:00HRS HRS DATE 20 DECEMBER DECEMBER2024 2024 VENUE RAJAMANGALA STADIUM'

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Chelsea 34 17 9 8 59 40 +19 60
    5 Nottingham Forest 33 18 6 9 53 39 +14 60
    6 Newcastle United 33 18 5 10 62 44 +18 59
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Brighton & Hov… 34 13 12 9 56 55 +1 51
    9 AFC Bournemouth 33 13 10 10 52 40 +12 49
    10 Fulham 33 13 9 11 48 45 +3 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 34 8 14 12 34 41 -7 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031  
  • Sponsor by 88Bol