
ក្រុមបាល់ទាត់គោព្រៃកម្ពុជាបាននៅមិនទាន់ទទួលបានជ័យជម្នះលើកដំបូងរបស់ខ្លួននៅក្នុងពានរង្វាន់ AFF Championship ក្រោយបរាជ័យក្រោមថ្វីជើងក្រុមសឹង្ហបុរីដោយលទ្ធផល ២-១ ក្នុងកីឡដ្ឋានជាតិរបស់ប្រទេសសឹង្ហបុរី ។ ក្រុមជម្រើសជាតិសឹង្ហបុរីបានធ្វើការនាំមុខក្រុមជម្រើសជាតិកម្ពុជាមុន ដោយការភ្លាត់ស្នៀតពីអ្នកចាំទី វីរៈ តារា ចំនួន២លើក នៅក្នុងវគ្គទីមួយ ដោយការបញ្ចប់ទីដោយកីឡាករ Faris Ramil នៅនាទី ទី៩ និងកីឡាករ Anuar នៅនាទី ទី១៦ មុនកីឡាករ Sieng Chanthea របស់កម្ពុជាអាចរកបានមួយគ្រាប់វិញនៅនាទី ទី៥៩ នៃតង់ទី២ ។ ទោះបីជាក្រុមកម្ពុជា ព្យាយាមដាក់សម្ពាធទៅកាន់ដៃគូយ៉ាងណាមិញ ប៉ុន្តែនៅតែមិនអាចបំបែកសំណាញ់ទីរបស់ក្រុមសឹង្ហបុរី ។ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ទៅកាន់ចំណាត់ទី៤ក្នុងពូល ៕

បរទេសៈ លោក Zinedine Zidane បង្ហាញចំណាប់អារម្មណ៍ និងជឿជាក់ថា Andres Iniesta ត្រូវបានមើលរំលងក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំ២០១០ ទោះបីជារូបគេគឺជាផ្នែកដ៏សំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះ World Cup ជាមួយនឹងគ្រាប់បាល់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ។ Iniesta បានបញ្ចប់នៅចំណាត់ថ្នាក់ក្រោយ Lionel Messi ដែលបានជាម្ចាស់ជើងឯកបាល់មាសនាពេលនោះ។ Zidane បាននិយាយថា Iniesta បានធ្វើឲ្យមនុស្សគ្រប់គ្នាមានក្តីស្រមៃមួយ ហើយរូបគេសាកសមនឹងទទួលបានវា សម្រាប់ការលះបង់ឲ្យក្លឹប និងក្រុមជម្រើសជាតិ។អត្ថបទកំពុងចាប់អារម្មណ៍៖ Barca ទទួលបានសំណើរ១០០លានអឺរ៉ូពីអារ៉ាប់ដែលចង់ខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់របស់ខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក Pascal Ferré ជា France Football’s then-editor បានធ្វើការសុំទោសទៅដល់ Iniesta ក្នុងឆ្នាំ២០១៨ ដោយបាននិយាយថា “សូមអ្នកលើកលែងឲ្យពួកយើង Andres,..ប្រាកដណាស់ ក្នុងចំណោមការខកចិត្តទាំងអស់នៅក្នុងបញ្ជីអ្នកឈ្នះ Ballon d’Or មានតែជំនាន់គាត់គឺជាការឈឺចាប់ជាងគេបំផុត”។


