
ភ្នំពេញ ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី 12 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា នោះគឺការក្លាយជាប្រទេសដំបូងដែលជាអ្នកដាក់បញ្ចូលវិញ្ញាសាកីឡាអេឡិចត្រូនិក (Esports) ចូលទៅក្នុងវិញ្ញាសាប្រកួតរបស់កម្មវិធី ប្រកួតកីឡាជនពិការធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ វិញ្ញាសាប្រកួតនេះនឹងមានការចូលរួមពី 4 ប្រទេស ដែលមានដូចជា៖ កម្ពុជា, ម៉ាឡេស៊ី ,ហ្វីលីពីន និង ថៃ។ ការប្រកួតនេះនឹងធ្វើឱ្យពួកគេអាចបង្ហាញជំនាញ សមត្ថភាពរបស់ពួកគេក្នុងវិស័យ ឌីជីថលនេះ ដោយគ្មានឧបសគ្គ។
ការប្រកួតកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang (MLBB) ក្នុងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ 2023 នឹងត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនធីមធូ (Team Two) រួមជាមួយគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC)។
ការប្រកួតនឹងធ្វើឡើងនៅ សាល NABA ក្នុងសណ្ឋាគារ NagaWorrld2 រយៈពេល 2 ថ្ងៃ គឺថ្ងៃទី 4 មិថុនាក្នុងវគ្គចែកពូល (Group Stage) និងនៅថ្ងៃទី 05 មិថុនា ក្នុងវគ្គជម្រុះ (Playoffs)។ សំបុត្រចូលរួមទស្សនានឹងចាប់ផ្ដើមចែកជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី 01 មិថុនារ ហូតដល់ថ្ងៃទី 03 មិថុនា 2023 នេះ នៅរោងភាពយន្តលេជេនទាំង 3 សាខា រួមមាន ៖ លេជេន អេដេន លេជេន លេជេន មានជ័យ និង លេជេន ទួលគោក (សំបុត្រមានកំណត់ សម្រាប់មនុស្សម្នាក់អាចទទួលបានទៅដល់ 3 សំបុត្រ)។
គិតមកដល់ថ្ងៃទី 1 មិថុនានេះ អត្តពលិកប៉ារ៉ា តំណាងប្រទេសថៃ និង ប្រទេសម៉ាឡេស៊ីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារួចរាល់ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតនាពេលខាងមុខនេះ។ ដោយឡែកអត្តពលិកប្រទេសហ្វីលីពីននឹងមកដល់ដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី 1 មិថុនា ឆ្លងចូល 2 មិថុនាខាងមុខនេះ ដើម្បីចូលរួមប្រកួតប្រជែងផងដែរ។
ការដាក់បញ្ចូលកីឡា Esports នៅក្នុងអាស៊ានប៉ារ៉ាហ្គេម គឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់ ការបើកបង្ហាញ ពីកីឡាអេឡិចត្រូនិក ដោយមិនមានការរារាំង គ្មានការកំណត់ពី ជាតិសាសន៍ សាសនា ឬ ពិការភាពនោះទេ។
ការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា នៃការដាក់បញ្ចូល កីឡា Esports ក្នុងអាស៊ានប៉ារ៉ាហ្គេម ដ៏អស្ចារ្យនេះគឺប្រៀបដូចជាការបើកផ្លូវមួយសម្រាប់អត្តពលិក ប៉ារ៉ាឈានចូលទៅក្នុងវិស័យឌីជីថល ដោយឱ្យពួកគាត់អាចបង្ហាញពីទេពកោសល្យ និង ការប្រកួតប្រជែងរបស់ខ្លួននៅលើឆាកអន្តរជាតិបាន។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជា ជាអ្នកផ្ដួចផ្ដើមនេះ នឹងត្រូវបានគេលើកនិយាយឡើងគ្រប់ពេលដែល អាស៊ានប៉ារ៉ាហ្គេមបានប្រារព្ធធ្វើឡើង។
ព័ត៌មានបន្ថែមទាក់ទង និង ការឧបត្ថម្ភនានា សូមទាក់ទងទៅ អ្នកស្រី ហាក់ សំបូរ នាយកប្រតិបត្តិនៃក្រុមហ៊ុនធីមធូ (TEAM Two) តាមរយៈលេខទូរស័ព្ទ 093 933 999 ឬ អ៊ីម៉េល ៖ bo@team2.asia៕

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]


