Close
Close
Ads: 88BOL
កម្ពុជា ​រក​បាន​មេដាយ​មាស​សរុប​ ៩ ​គ្រឿង​ហើយ​នៅ​អាស៊ាន​ប៉ារ៉ាហ្គេម​
ទំហំអក្សរ
តូច
ធំ

កម្ពុជា ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​នេះ​រក​បាន​មេដាយ​មាស​សរុប​ដល់​ទៅ​៩​គ្រឿង​ហើយ ​ខណៈ​ដែល​មេដាយ​ប្រាក់​វិញ ១៩​គ្រឿង សំរឹទ្ធ​៣៦​គ្រឿង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

​ដំណើរ​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ ​ក្រៅ​ពី​មេដាយ​ទៅ ​កម្ពុជា​ក៏​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​អន្ដរជាតិ​ផង​ដែរ​ទៅ​លើ​ការ​រៀប​ចំ​ទទួល ​និង​ក្រុម​ការងារ​ស្ម័គ្រចិត្ត​ដែល​ជួយ​ដល់​ក្រុម​អត្តពលិក​ជន​ពិការ​បាន​យ៉ាង​ល្អ។ ​នេះ​ជា​សណ្ដាន​ចិត្ត​ដ៏​វិសេសវិសាល​មួយ​សម្រាប់​កម្ពុជា ​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ជា​លើក​ដំបូង។ ​មិន​អាច​ទទួល​បាន​មេដាយ​ប្រជែង​កំពូល​តារាង​បាន ប៉ុន្តែ​កម្ពុជា​បាន​ឈ្នះ​ទឹក​ចិត្ត​អត្ពពលិក​ដែល​ចួល​រួម​ទាំង​អស់​ទៅ​ហើយ។

​សូម​បញ្ជាក់​ថា​មេដាយ​មាស​ទាំង​៩​គ្រឿង​ដែល​កម្ពុជា​រក​បាន​នោះ​គឺ​ចេញ​ពី​កីឡា​ការិនី​ វ៉ិត ចន្ថា ​៣​គ្រឿង ​គង់ សិលា ​២​គ្រឿង ​វ៉ាន់​ សុចិន ១​គ្រឿង យិន សូត ​១​គ្រឿង ​ងួន រតនា ​១​គ្រឿង ​និង​ក្រុម​បាល់​បោះ​រទេះ​៣ទល់​៣ ​​ចំនួន​១​គ្រឿង ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
អតីតអ្នកចាំទី Man.Utd ព្រលយពាក្យដូច្នេះប្រសិនរកក្លឹបកំពូលនៅអឺរ៉ុបលេងមិនបាន(មានវីដេអូ)
featured image

អតីតអ្នកចាំទីចាស់វស្សារបស់ក្រុមបិសាចក្រហម Man.Utd កីឡាករ  David de Gea ដែលបានបដិសេធការផ្តល់ជូនសំណើរ​ជាច្រើនពីក្លឹប​នៅលីកកំពូល​របស់ប្រទេស​អារ៉ាប៊ីសាអូឌីត ខណៈកីឡាករអន្តរជាតិអេស្បាញកំពុងពិចារណាចូលនិវត្តន៍ប្រសិនរូបគេមិនទទួល​បានការផ្តល់ជូននូវសំណើរពីក្លឹបកំពូលនៅអឺរ៉ុប​ក្នុងប៉ុន្មានខែខាងមុខ​នេះ ទៀតនោះទេ។អតីតយុវជនថ្នាលក្លឹប At.Madrid ដែលបាន​ផ្ទេរមកកាន់ទឹកដី Old Trafford កាលពីឆ្នាំ ២០១១កំលុងពេលគ្រូតា Sir Alex Ferguson ដឹកនាំ នោះ បានក្លាយជាកីឡាករ​ដែលគ្មានតម្លៃខ្លួនពេលកុងត្រារបស់ខ្លួនអស់សុពលភាពកាលពីខែមិថុនា កន្លងទៅ ស្របពេលក្រុមលោក Erik Ten Hagបានបញ្ចប់ការផ្ទេរយក​អ្នកចាំទីអន្តរជាតិកាមេរ៉ូន Andre Onana ពី Inter Milanមកជំនួសតំណែងកីឡាករវ័យ៣២ឆ្នាំរូបនេះ។ De Gea បានបញ្ជាក់យ៉ាងច្បាស់ថាលុយមិនមែនជាអាទិភាពរបស់គាត់ចូលរួមជាមួយក្លឹបថ្មីនោះទេ ខណៈកន្លងមកក្លឹបនៅមាតុភូមិកំណើតគឺ Real Madrid ពិចារណានាំយក រូបគេមកជំនួសអ្នកចាំទីដៃទី១ Thibaut Courtois ដែលនឹងអវត្តមានពេញមួយរដូវកាល ដោយសាររបួស។  ប៉ុន្តែទីបំផុតក្លឹបយក្សអេស្ប៉ាញបានសម្រេចចិត្ត ចុះហត្ថលេខា​ខ្ចីជើងអ្នកចាំទីកំនត់ត្រាថ្លៃបំផុត និង ជាមិត្តរួមជាតិគឺ Kepa Arrizabalaga ពី Chelseaមកវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930