Close
Close
Ads: 88BOL
ក្រោយឈ្នះមេដាយមាសបាន ១ គ្រឿងទៀត កីឡាការិនី វ៉ិត ចន្ថា រត់រកម្តាយលុតជង្គង់ថ្វាយបង្គំដោយក្ដីរំភើប
ទំហំអក្សរ
តូច
ធំ

កាលពីល្ងាចថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ កីឡាការិនីអត្តពលកម្មពិការឆ្នើម វ៉ិត ចន្ថា បានដណ្ដើមបានមេដាយមាសមួយគ្រឿងទៀតហើយ លើវិញ្ញាសារត់ចម្ងាយ ៤០០ ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ ឬ អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយប្រើរយៈពេល ១:១២:៦៩។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

នេះគឺជាមេដាយមាសទី ២ ដែលកីឡាការិនីឆ្នើម វ៉ិត ចន្ថា អាយុ ៤០ ឆ្នាំ បានឈ្នះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅប្រទេសកម្ពុជា ដោយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅកីឡាការិនីរូបនេះ បានដណ្ដើមបានមេដាយមាសទី ១ ពីវិញ្ញាសាលោតចម្ងាយ ដែលលោតបាន ៣.៩៩៩ ម៉ែត្រ។

ក្រោយពីរកបានមេដាយមាសចំនួន ២ គ្រឿង ជូនជាតិរួចហើយ ក្នុងបណ្ដាញសង្គមទាំងក្នុងហ្វេសប៊ុក និង ក្នុង TikTok ហាក់មានការចាប់អារម្មណ៍ និង បង្ហាញភាពរំជួលចិត្តជាខ្លាំង ក្រោយពីឃើញទិដ្ឋភាពកីឡាការិនីឆ្នើម វ៉ិត ចន្ថា បានលុតជង្គង់ថ្វាយបង្គំម្ដាយដោយក្ដីរំភើប ក្រោយទទួលបានជ័យជំនះជូនដល់ជាតិ។

ជាមួយគ្នានេះដែរ កីឡាការិនីឆ្នើម វ៉ិត ចន្ថា បានបន្ថែមទៀតថា ៖ «ពេលទទួលបានមេដាយមាសនេះហើយ ខ្ញុំបំពាក់ជូនម្តាយរបស់ខ្ញុំមុនគេ។ គេតែងតែហៅខ្ញុំថាវីរកីឡាការិនី ប៉ុន្តែវីរកីឡាការិនីពិតប្រាកដគឺជាម្តាយរបស់ខ្ញុំ ដែលគាត់តែងតែតស៊ូចិញ្ចឹមកូន លះបង់ញើសស្រស់ឈាមស្រស់ ដើម្បីចម្លងកូនឱ្យឆ្លងផុតភាពក្រីក្រ និង ការលំបាកទាំងឡាយក្នុងជីវិត។ ភាពក្រីក្រនេះហើយ ដែលបណ្តុះស្មារតីជីវិតខ្លួនឯងឱ្យពុះពាររហូតដល់ចូលប្រកួតក្នុងវិស័យកីឡាទទួលបានជោគជ័យ និង ដណ្តើមបានសមិទ្ធផលជូនជាតិ»។

គួរបញ្ជាក់ដែរថា ទោះបីជា វ៉ិត ចន្ថា ដណ្តើមបានមេដាយមាស ២ គ្រឿងជូនជាតិក្នុងនាមជាម្ចាស់ផ្ទះហើយក្តី ប៉ុន្តែកីឡាការិនីវ័យ ៤០ ឆ្នាំរូបនេះ នៅសល់មួយវិញ្ញាសាទៀត គឺរត់ចម្ងាយ ២០០ ម៉ែត្រ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: Real Madrid មានសមត្ថភាពឡើងឈរកំពូលតារាងប្រសិនផ្តួលម្ចាស់ផ្ទះភូមិផងរបង At.Madrid
featured image

ក្រុមអធិរាជស R​eal Madrid នឹងត្រូវធ្វើការប្រកួតប្រជែងដ៏តានតឹងមួយដើម្បីចង់បន្តកំនត់ត្រាមិនទាន់ចាញ់រហូតដល់ទៅ ៧ លើក (La Liga ៥ដង)ក្នុងរដូវកាលនេះ ខណៈដែលពួកគេ​ធ្វើដំណើរទៅកាន់កីឡដ្ឋាន Wanda Metropolitano ដើម្បីជួបជាមួយក្លឹបរួមទីក្រុងគឺAt.Madrid នៅវេលាម៉ោង​២រំលងអធ្រាត ឈានចូលថ្ងៃច័ន្ទ​ស្អែកនេះ។ ជាមួយគូប្រជែង Atletico Madrid ។បច្ចុប្បន្នក្រុមអធិរាជស ឈរនៅលេខរៀងទី៣នៃតារាង La Liga ដោយមានគម្លាត១ពិន្​ទុពីក្រុមកំពូលតារាង Barcelona និង Girona ខណៈដែល Atletico ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧។ សម្រាប់ Real Madrid ប្រកួតបាន ៥ដង មិនដែលចាញ់ ខណៈ At.Madrid ទើបតែប្រកួតបាន៤ដងគឺឈ្នះ២ស្មើ១និងចាញ់១។Real Madrid បានឈ្នះការប្រកួតក្រៅដីពីមុនរបស់ពួកគេទល់នឹង Atletico Madrid នៅ La Liga ហើយអាចក្លាយជាក្រុមទីពីរបន្ទាប់ពី Levante ដែលឈ្នះការប្រកួតនៅទឹកដី At.Mdrid ២ដងជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០២២មក។ ១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Real Madrid […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930