
បរទេស៖ អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Eddie Johnson បាននិយាយថា វីរបុរសរបស់បិសាចក្រហម Ruud van Nistelrooy មិនបានចុះសម្រុងជាមួយ Cristiano Ronaldo កាលពីដំបូងៗឡើយ។ Cristiano Ronaldo បានចុះហត្ថលេខាឱ្យ Manchester United ក្នុងខែសីហា ឆ្នាំ 2003 ពីរឆ្នាំ ក្រោយ Nistelrooy ។ អតីតខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះស្ថិតក្នុងកម្រិតកំពូលនៃអំណាចរបស់គាត់នៅពេលដែល Ronaldo មកដល់ដំបូង ។
Johnsonដែលបានបង្ហាញវត្តមានឲ្យឈុតធំម្តងគត់ ក្នុងចន្លោះឆ្នាំ 2003 និង 2006 បាននិយាយថា អតីតកីឡាករ PSV Eindhoven ជារឿយៗត្រូវបានរំខានដោយ Ronaldo រាល់ពេលដើរកាត់មុខគ្នាម្តងៗ។ ក្រឡេកទៅមើលពេលវេលារបស់គាត់នៅ Manchester United លោក Johnson បានប្រាប់ talkSPORT ថា: «ខ្ញុំមិនចាំបាច់មិនចូលចិត្ត Ruud ទេ ប៉ុន្តែគាត់បានធ្វើឱ្យអ្នកពិបាកតែម្តង។ Gary Neville បានដាក់ច្បាប់ឲ្យអ្នកយ៉ាងតឹងរ៉ឹង ប៉ុន្តែគាត់មិនដែលធ្វើអោយអ្នកមានអារម្មណ៍ថា អ្នកនៅក្រោមគាត់ទេ ចំណែកឯ Ruud វិញគឺខុសគ្នា។ ខ្ញុំមានអារម្មណ៍ថា គាត់មិនចូលចិត្តក្មេងៗទេ។
ដំបូងៗឡើយ គាត់ទ្រាំជាមួយនឹង Ronaldo មិនបានឡើយ! រាល់ពេលគាត់ហែកបាល់ម្តងៗ គឺ Ronaldo ចំណាយច្រើនដើម្បីធ្វើការប៉ះបាល់»។ Ronaldo និង Nistelrooy នៅទីបំផុតបានរកឃើញចង្វាក់របស់ពួកគេ ហើយបានបង្កើតជាដៃគូដ៏គួរឱ្យទាក់ទាញមួយនៅតំបន់ខាងមុខរបស់ Man Utd ។ មុនពេល Nistelrooy ចាកចេញទៅ Real Madrid ក្នុងឆ្នាំ 2006 អ្នកទាំងពីរបានបញ្ចូលគ្នាសម្រាប់ 12 គ្រាប់ក្នុង 91 ប្រកួត។ នៅក្នុងបទសម្ភាសន៍ជាមួយអតីតមិត្តរួមក្រុម Gary Neville នៅលើ The Overlap កាលពីខែមីនា Ruud van Nistelrooy បានសារភាពថា គាត់មានជម្លោះជាមួយ Cristiano Ronaldo ក្នុងការហ្វឹកហាត់ Manchester United ។ «ខ្ញុំមិនអាចគ្រប់គ្រងស្ថានភាពពេលនោះបានឡើយ។ ខ្ញុំគិតថា របៀបដែលយើងមានទំនាក់ទំនង រវាង Cristiano និងខ្ញុំគឺល្អហើយឥឡូវនេះ។ វាពិតជាការពិត ពួកយើងមានតែងតែមានជម្លោះអំឡុងពេលហ្វឹកហាត់ នោះជារឿងមួយ ប៉ុន្តែនៅទីបញ្ចប់ យើងបានស្វែងយល់ពីគ្នា ហើយយើងបន្តទំនាក់ទំនងយើងគឺល្អឥតខ្ចោះ»។

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]


