(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានពិភាក្សាគ្នាជាមួយលោក Erik ten Hag ដើម្បីរៀបចំផែនការមួយ អំពីការវាយឆ្មក់យកលើខ្សែបម្រើប្រយុទ្ធ Mohammed Kudus ដែលកំពុងលេងនៅក្លឹប Ajax បច្ចុប្បន្ន ហើយក៏ជាក្លឹបដែលលោក Ten Hag ធ្លាប់ដឹកនាំពីមុនមកផងដែរ។ កីឡាករវ័យ ២២ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១៨គ្រាប់ នៅក្នុង ៤២ប្រកួតទាំងអស់កាលពីរដូវកាលមុន ដោយបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៧ដង។ Kudus ត្រូវបានគេរាយការណ៍ថា កីឡាកររូបនេះចង់ចាកចេញពីក្លឹប បន្ទាប់ពីបានបដិសេធនូវការបន្តកុងត្រាថ្មីរយៈពេល ១ឆ្នាំទៀត ដោយសារតែកីឡាកររូបនេះខកចិត្ត កាលពីរដូវកាលមុនក្លឹប Ajax បានត្រឹមចំណាត់ថា្នក់លេខ៣ នៅលីគ Eredivisie ដែលជាហេតុធ្វើឲ្យក្លឹប Ajax មិនបានទៅលេងនៅក្របខណ្ឌ UEFA Champions League នារដូវកាលក្រោយ៕
ភ្នាក់ងាររបស់កីឡាករ Kudus លោក Jennifer Mendelewitsch ថ្មីៗនេះ បានបញ្ជាក់ពីបំណងប្រាថ្នារបស់ Kudus ក្នុងការចាកចេញដោយបាននិយាយថា៖
«ខ្ញុំគិតថាវាល្អបំផុតសម្រាប់ក្លឹប Ajax និងកីឡាករ Mohammed Kudus ដែលធ្វើការផ្ទេរក្នុងពេលឥឡូវនេះ» ។
«វាគឺជាពេលវេលាដ៏ត្រឹមត្រូវ ដែល Kudus បានព្រងើយកន្តើយនឹងសំណើរ ដើម្បីបន្តកុងត្រារបស់ខ្លួនរហូតដល់ឆ្នាំ ២០២៦។ អ្វីដែលខ្ញុំអាចនិយាយបានទៀតនោះគឺថា បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក World Cup បានបញ្ចប់មក គឺមានក្លឹបជាច្រើនចាប់អារម្មណ៍ចង់បាន Kudus ជាខ្លាំង» ៕

ក្រុមអធិរាជស Real Madrid នឹងត្រូវធ្វើការប្រកួតប្រជែងដ៏តានតឹងមួយដើម្បីចង់បន្តកំនត់ត្រាមិនទាន់ចាញ់រហូតដល់ទៅ ៧ លើក (La Liga ៥ដង)ក្នុងរដូវកាលនេះ ខណៈដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Wanda Metropolitano ដើម្បីជួបជាមួយក្លឹបរួមទីក្រុងគឺAt.Madrid នៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃច័ន្ទស្អែកនេះ។ ជាមួយគូប្រជែង Atletico Madrid ។បច្ចុប្បន្នក្រុមអធិរាជស ឈរនៅលេខរៀងទី៣នៃតារាង La Liga ដោយមានគម្លាត១ពិន្ទុពីក្រុមកំពូលតារាង Barcelona និង Girona ខណៈដែល Atletico ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧។ សម្រាប់ Real Madrid ប្រកួតបាន ៥ដង មិនដែលចាញ់ ខណៈ At.Madrid ទើបតែប្រកួតបាន៤ដងគឺឈ្នះ២ស្មើ១និងចាញ់១។Real Madrid បានឈ្នះការប្រកួតក្រៅដីពីមុនរបស់ពួកគេទល់នឹង Atletico Madrid នៅ La Liga ហើយអាចក្លាយជាក្រុមទីពីរបន្ទាប់ពី Levante ដែលឈ្នះការប្រកួតនៅទឹកដី At.Mdrid ២ដងជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០២២មក។ ១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Real Madrid […]


