Close
Sponsor ads Featured-Image
ក្រោយចំណាយពេល២រដូវកាល ! Dzeko ចាកចេញពី Inter Milan ទៅក្លឹបយក្សតួគី (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធអន្តរជាតិបូស្នៀកីឡាករ Edin Dzeko បានយល់ព្រមលើការផ្ទេរពី Inter Milan ទៅកាន់ក្លឹបយក្សតួគី Fenerbahce ដោយគ្មានតម្ឡៃខ្លួន ពោលគឺក្រោយពីរូបគេ បានបង្ហាញខ្លួនសម្រាប់ការប្រកួតចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ Uefa Champions League ពេល Inter Milan បានចាញ់ក្រុមមេឃខៀវ​ Man. City ក្នុងលទ្ធផល ១-0 ក្នុងទីក្រុង Istanbul។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លឹបយក្សទួរគី ស្របពេល Dzeko បានសរសេរនៅលើបណ្តាញ Instagram ថា : លាហើយ Inter Milan ជាមួយរយៈពេលពីរឆ្នាំដ៏អស្ចារ្យ” ។ ពេលនេះយើង​បែក​គ្នា​ហើយ តែខ្ញុំសូមអរគុណគ្រប់យ៉ាង។

Dzeko បានផុតកុងត្រាជាមួយក្លឹបពស់យក្សនៅចុងបញ្ចប់នៃខែមិថុនានេះ បានស៊ុតបញ្ចូលទី ៣១ គ្រាប់ក្នុងការបង្ហាញខ្លួន១០១ប្រកួត ក្រោយផ្ទេរពី Roma ក្នុងឆ្នាំ ២០២១ ហើយរដូវកាលចាស់ខ្សែប្រយុទ្ធកំពស់ខ្ពស់រូបនេះរកបាន១៤គ្រាប់។ ទោះយ៉ាងណា Dzeko បានឈ្នះពានរង្វាន់ Coppa Italia ចំនួនពីរឆ្នាំចុងក្រោយជាប់គ្នាជាមួយនឹង Inter Milan ។អតីតខ្សែប្រយុទ្ធMan.City រូបនេះក៍ធ្លាប់បានជួយក្រុមលើកពាន EPL ២ដង នៅចន្លោះឆ្នាំ ២០១១-២០១៤ផងដែរ។
ប្រភព:BBC
វីដេអូ:
វីដេអូ : Man.City vs QPR (2011)

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930