Close
Featured-Image
ទោះធ្លាប់លេងជាមួយ Ronaldo ប៉ុន្តែ Antony បែរជាគិតថា រូបគេនៅមិនទាន់ល្អឥតខ្ចោះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Al-Nassr កីឡាករ Cristiano Ronaldo ត្រូវបានគេទទួលស្គាល់ថា ជាខ្សែប្រយុទ្ធឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់មួយរូប ប៉ុន្តែទោះបីជាយ៉ាងអតីតមិត្តរួមក្រុមរបស់គេគឺ Antony នៅតែគិតថាខ្សែប្រយុទ្ធរូបនេះនៅមិនទាន់អាចចាត់ទុកថា ល្អឥតខ្ចោះបានឡើយ។ ទោះបីជាការពិតដែលថា ការជជែកវែកញែករវាង Ronaldo និង Lionel Messi ត្រូវបានបញ្ចប់ក៏ដោយ ក៏គ្មានការងឿងឆ្ងល់ដែរថា តើតារា Al Nassr រូបនេះល្អប៉ុណ្ណាពេញអាជីពរបស់គាត់។ Messi នាំមុខគាត់នៅលើ Ballon d’Ors ប៉ុន្តែកីឡាករវ័យ 38 ឆ្នាំរូបនេះនៅតែអាចឈ្នះពានរង្វាន់មួយនេះចំនួន៥លើកក្នុងអាជីពរបស់គាត់ ហើយគាត់ធ្លាប់បានឈ្នះពានរង្វាន់ Champions League ជាច្រើនលើកដែលធ្វើអោយគាត់នាំមុខកីឡាករអាហ្សង់ទីននៅលើស្ថិតិទាំងនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Presumably Ronaldo was asking Antony why he doesn't rate his shooting. Image: Alamy

អ្នកអាចស្រមៃបានថា តើមានប៉ុន្មាននាក់លើភពផែនដីដែលស៊ុតបញ្ចូលទីដូចវីវបុរសរបស់ Real Madrid រូបនេះ។ យ៉ាងណាមិញ ស្ថិតិទាំងនោះមិនមែនចំណុចសំខានសម្រាប់តារាឆ្នើមរបស់ក្រុម Man United កីឡាករ Antnoy នោះទេ បើទោះបីជាកីឡាករប្រេស៊ីលរូបនេះបានចាប់ផ្តើមពេលវេលារបស់គាត់នៅ Old Trafford ដោយលេងជាមួយតារាឆ្នើមព័រទុយហ្គាល់រូបនេះក៏ដោយ។

Antony: Why Ajax made Manchester United pay 'huge sum' for Brazilian star -  Pulse Sports Nigeria

នៅពេលដែលគេសាកសួរគាត់អំពីកីឡាករដែលលើជំនាញដ៏ “ល្អឥតខ្ចោះ” របស់ពួកគេម្នាក់ៗ អតីតកីឡាករ Ajax បានជ្រើសរើស Kylian Mbappe សម្រាប់កីឡាករដែលល្បឿនលឿនជាងគេ។ ហើយជ្រើសរើសយក Lionel Messi លើជំនាញអូសបាល់បាល់ ខណៈ Luka Modric ត្រូវ​បាន​គេ​ជ្រើស​រើស​ដោយ​សារ​តែ​ភាព​វៃឆ្លាត​របស់​គាត់​។

Antony to Man Utd: Ajax want at least €100m for Brazilian winger after €90m  United bid rejected | Transfer Centre News | Sky Sports

ទោះបីជាបានល្អចាប់ដៃគូរយ៉ាងល្អជាមួយ Bruno Fernandes នៅរដូវកាលនេះក៏ដោយ ។ Harry Maguire ខ្សែការពារ Man United មិនបានជ្រើសរើសប្រធានក្រុមរបស់គាត់សម្រាប់ “សមត្ថភាពដឹកនាំ” ប៉ុន្តែជំនួសវិញ Antony ជ្រើសរើស Casemiro សម្រាប់ភាពជាអ្នកដឹកនាំល្អជាងគេ។ ការបញ្ចប់ទីនឹងក្លាយជារឿងដែលគេរំពឹងទុកខ្ពស់បំផុតសម្រាប់ Antony ក្នុងការជ្រើសរើស Ronaldo ប៉ុន្តែផ្ទុយទៅវិញ គាត់បែរជាទៅជ្រើសរើសយក Lewandowski វិញ។

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930