Close
Featured-Image
Cristiano Ronaldo រកគ្រាប់បាល់ជ័យជំនះអោយព័រទុយហ្គាល់ជាមួយនិងកំនត់ត្រា Guiness World Record (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ​បានក្លាយជាកីឡាករបាល់ទាត់បុរសទី១ដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិបានសរុបចំនួន២០០ប្រកួត ក្នុងកំលុង ព្រឹត្តការណ៍បាល់ទាត់ Euro ២០២៤ ស្របពេលកីឡាករវ័យ៣៨ឆ្នាំមានឪកាសរកបានគ្រាប់បាល់ជ័យជំនះយ៉ាងប្រផិតប្រផើយលើក្រុមអ៊ីស្លង់ក្នុងលទ្ធផល១ ទល់និង ០។
គួរបញ្ជាក់ថាគ្រាប់បាល់នៅនាទីទី ៨៩ ត្រូវបានចាត់ទុកថាមិនយកជាផ្លុវការណ៍ ក្រោយរកឃើញថា Inacio ស្ថិតក្នុងតំបន់ offside ប៉ុន្តែ​ទីបំផុតលោក​អាជ្ញាកណ្តាល​បានសម្រេចផ្តល់អោយក្រោយពិនិត្យលើវីដេអូ​ជំនួយការ​អាជ្ញាកណ្តាល(VAR)​។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ថានោះ​ជា​គ្រាប់​បាល់​អន្តរជាតិ​លើកទី ១២៣ របស់ Ronaldo លើឆាកអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិ ខណៈខ្សែប្រយុទ្ធក្រុមAl-Nassr បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទី ១៩៦ គ្រាប់របស់ខ្សែប្រយុទ្ធគុយវ៉ែត Bader Al-Mutawa កាលពីខែមីនា។ ជាមួយគ្នានេះផងដែរវីរបុសក្រុម Real Madrid ​ត្រូវបានផ្តល់វិញ្ញាបនបត្រដោយសៀវភៅកំណត់ត្រាពិភពលោក Guinness World Records មុនពេលចាប់ផ្តើមការប្រកួតនោះផងដែរ។

ម្ចាស់ពានបាល់មាស៥សម័យ(៥ Ballon D’or) បានលើកឡើងយ៉ាងដូច្នេះថាៈ​ សម្រាប់​ខ្ញុំ វា​ជា​សមិទ្ធផល​មិន​គួរ​ឱ្យ​ជឿ វា​អស្ចារ្យ​ណាស់​»​។ “ហើយ​ជា​ការ​ពិត​ណាស់​ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ វា​កាន់​តែ​ពិសេស។យើងលេងមិនបានល្អទេ ប៉ុន្តែពេលខ្លះបាល់ទាត់គឺបែបនោះ ប៉ុន្តែយើងស៊ុតបានមួយគ្រាប់ ហើយតាមគំនិតរបស់ខ្ញុំ យើងសមនឹង​ទទួលបានវា។ ខ្ញុំសប្បាយចិត្តណាស់ដោយយើងរកបាន ២០០គ្រាប់។

Ronaldo បាន​បង្ហាញខ្លួន២ទសវត្សអោយជម្រើសជាតិ ក្រោយបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ ២០០៣ស្របពេល អតីតខ្សែប្រយុទ្ធ Sporting Lisbon, Man. United, Real Madrid និង Juventus រកបានគ្រាប់​បាល់​ទី​ប្រាំ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro ២០២៤ បាន​ជួយ​ឱ្យ​ព័រទុយហ្គាល់​ឈ្នះ​បួន​ដង​ពី​ការ​ប្រកួត​ចំនួន​បួនលើក។
ប្រភព:BBC
វីដេអូអ៊ីស្លង់ និង ព័រទុយហ្គាល់

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 36 19 8 9 67 43 +24 65
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 35 18 7 10 54 42 +12 61
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 36 2 6 28 25 82 -57 12
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol