
ខ្សែប្រយុទ្ធ Eden Hazard បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះពីមូលហេតុ ដែលគេមិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ ក្រោយចែកផ្លូវជាមួយក្លឹប Real Madrid។
Hazard បាននិយាយថា៖” ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំអាចនៅលេងជាកីឡាករអាជីពបានអញ្ចឹង។ ខ្ញុំបានសម្រាក ២-៣ឆ្នាំហើយ។ អញ្ចឹងខ្ញុំនៅមានកម្លាំងគ្រប់គ្រាន់ “។
កីឡាករនេះបន្តថា៖” មកទល់នឹងពេលនេះខ្ញុំមិនសម្រេចទៅណាបន្ទាប់នោះទេ បន្ទាប់ពីឆ្លងផុត៣ឆ្នាំដ៏លំបាកកន្លងមក ខ្ញុំចង់ចំណាយពេលនៅជាមួយគ្រួសារ ដើរលេងដូចអ្នកផ្សេងឯទៀតអញ្ចឹង “។
បើតាមសារព័ត៌មានជាច្រើន បន្ទាប់ពីចប់នឹង Real Madrid កីឡាករ Hazard អាចនឹងផ្លាស់ទៅលេងនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ឬក៏លីគកំពូលបែលហ្ស៊ិក៕

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

