មិនធម្មតា! ក្មេងរើសបាល់ដែល Hazard ធ្លាប់ទាត់កាលពី១១ឆ្នាំមុន ឥឡូវក្លាយជាមហាសេដ្ឋីវ័យក្មេង និងបានជួប Hazard ម្តងទៀត

Published 3 years ago
783 Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ Eden Hazard បានជួបជុំគ្នាជាក្មេងរើសបាល់ Swansea ដែលគាត់បានទាត់អំឡុងពេល Chelsea ប្រកួតជាមួយ Swansea City កាលពី 11 ឆ្នាំមុន ខណៈឥឡូវនេះរូបគេមានទ្រព្យសម្បត្តិសរុបប្រមាណ 40 លានផោន។ ត្រលប់ទៅឆ្នាំ 2013 ក្នុងការប្រកួត League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីររវាង Swansea និង Chelsea នៅកីឡដ្ឋាន Liberty កីឡាករ Hazard ត្រូវបានបណ្តេញចេញក្រោយធ្វើរឿងហួសចិត្តមួយ។ Swansea បាននាំមុខ 2-0 ក្នុងតង់ទី១ ហើយ Morgan ដែលពេលនោះមានវ័យ 17 ឆ្នាំបានព្យាយាមកាន់បាល់មិនព្រមឲ្យទៅ Hazard ដែលព្យាយាមយកបាល់លេងបន្ត ខណៈក្រោយមកដោយសារតែការប្រញាប់ និងខឹងផងនោះ Hazard បានធ្វើរុញ Morgan ទាត់ទៅលើតម្រូវទៅរកបាល់ ប៉ុន្តែបែរត្រូវឆ្អឹងជំនីរបស់ Morgan វិញ។ ប៉ុន្តែក្រោយមក Hazard បានចេញសារសុំទោសចំពោះទង្វើរបស់គាត់ដោយនិយាយថា «ក្មេងរើសបានមកលេងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយពួកយើងបានជជែកគ្នាភ្លាមៗ។ ខ្ញុំបានសុំទោស ហើយក្មេងប្រុសក៏សុំទោសផងដែរ ហើយវាចប់ហើយ។ សុំទោស»៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image: Au Vodka

Article Tags
Related Articles