
បរទេស៖ Ruben Neves ត្រូវបានរំងឹងថា នឹងក្លាយជាកីឡាករដ៏ឆ្នើមពីទ្វីអឺរ៉ុបម្នាក់ទៀតក្នុងការផ្ទេរទៅកាន់លីគអារាប់ Saudi Pro League បន្ទាប់ពីក្លឹប Al Hilal បានយល់ព្រមលើតម្លៃខ្លួនសម្រាប់ខ្សែបម្រើរូបនេះ។ Lionel Messi បានបដិសេធឱកាសផ្លាស់ទៅកាន់ Al Hilal មុនពេលដែលគាត់ជ្រើសរើស MLS ដែលនាំឱ្យ Neymar ក្លាយជាគោលដៅរបស់ពួកគេបន្ទាប់។ ខណៈក្រោយមក Luka Modric គឺជាកីឡាករចុងក្រោយដែលបានបដិសេធពួកគេ ។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាបានផ្លាស់ប្តូរជាមួយនឹងរបាយការណ៍របស់ Athletic ដែលថា Al Hilal បានយល់ព្រមលើតម្លៃខ្លួន 47 លានផោនសម្រាប់តារាឆ្នើមរបស់ Wolverhampton Wanderers Neves ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះធ្លាប់ផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុម Manchester United, Liverpool និង Barcelona នាពេលកន្លងមក ប៉ុន្តែឥឡូវនេះទំនងជានឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



