Close
Sponsor ads Featured-Image
Toni Kroos បានបង្ហាញការខកចិត្ត ក្រោយកីឡាករវ័យក្មេងដ៏មានទេពកោលស្យម្នាក់ សម្រេចផ្ទេរទៅអារ៉ាប៊ីសាអូឌីត
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្លឹងអធិរាជ្យស Real Madrid កីឡាករ Toni Kroos បានបង្ហាញអារម្មណ៍ខកចិត្តរបស់ខ្លួន ក្រោយខ្សែបម្រើឆ្នើមវ័យ២១ឆ្នាំ Gabri Veiga សម្រេចចិត្តជ្រើសរើសយកការទទួលបានប្រាក់ឈ្នួលច្រើន ជាជាងការសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការប្រកួតប្រជែងពានរង្វាន់ធំៗនៅទ្វីបអឺរ៉ុប ។ Toni Kroos បានសរសេរចំណាប់អារម្មណ៍របស់ខ្លួនថាជា «ការអាម៉ាស់» នៅលើគណនីអ្នកជំនាញទីផ្សារដោះដូរកីឡាករលោក Fabrizio Romano ដែលបានបង្ហោះបញ្ជាក់អំពីការបញ្ចប់ការផ្ទេរខ្សែបម្រើ Gabri Veiga ទៅកាន់ក្លឹប Al Ahli នៃលីគអារ៉ាប់ Saudi Pro League ។ Gabri ជាកីឡាករវ័យក្មេងដែលកំពុងមានទីផ្សារល្អនៅទ្វីបអឺរ់ុប សម្បីតែ Barcelona ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែល ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្នរូបគេសម្រេចចិត្តផ្ទេរទៅកាន់លីគនៃទ្វីបមមជ្ឈិមបូព៌ា ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Embarrassing' - Real Madrid star Toni Kroos blasts Gabri Veiga after Celta starlet agrees to join Saudi side Al Ahli | Goal.com

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន
featured image

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង