Close
Sponsor ads Featured-Image
លោក Felix Dalmas គ្រូជម្រើសជាតិកម្ពុជា ថ្លែងថាពេលជួបបង់ក្លាដែសស្អែក ក្រុមលោកនឹងត្រូវប្រឹងខ្លាំង
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកូនក្រុមថា មានភាពរីកចម្រើនជាងមុន ក្រោយប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាជិត ១សប្ដាហ៍ ។ ប៉ុន្ដែលោកថា ការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែសស្អែកនេះ នឹងត្រូវប្រើប្រាស់កម្លាំងខ្លាំង ហើយក៏ជំនួបដ៏តានតឹងផងដែរ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនានេះ លោក Felix បានលើកឡើងថា បន្ទាប់ពីការខំប្រឹងជាខ្លាំង កំឡុងការប្រកួតស៊ីហ្គេម នេះគឺជាការចាប់ផ្ដើមទំព័រថ្មីមួយទៀត ពិសេសសម្រាប់ការវិលត្រឡប់មកដឹកនាំក្រុមគោព្រៃកម្ពុជាជាថ្មី ដែលត្រូវមានការរៀបចំថ្មីជាច្រើន ដូចជាកលល្បិច យុទ្ធសាស្ដ្រ និងតាក់ទិចជាដើម ។ យ៉ាងណាមិញលោកសង្ឃឹមថា នឹងប្រើពេលតិចជាងមុន ក្នុងការរៀបចំក្រុមឲ្យបានល្អប្រសើរ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោកថា «ខ្ញុំបានមើលឃើញកីឡាករថ្មីៗជាច្រើន ក្នុងក្រុម មានទេពកោសលថ្មីៗ ហើយកីឡាករចាស់ៗ ដែលខ្ញុំធ្លាប់ស្គាល់ ក៏មានការរីកចម្រើនជាងមុនដែរ ។ ខ្ញុំសូមអរគុណគ្រូបង្វឹកតាមក្លិបនីមួយៗ ដែលខំប្រឹងបង្ហាត់កីឡាករឲ្យយើងបានជ្រើសរើសមកចូលរួមជម្រើសជាតិ ។ ខ្ញុំមានសុទិដ្ឋិនិយម សម្រាប់កីឡាកររបស់យើង ក៏ដូចជាក្រុមរបស់យើង នឹងអាចធ្វើបានល្អ នាពេលខាងមុខ ឬនាពេលអនាគត»«សម្រាប់ការប្រកួតជាមួយបង់ក្លាដែសស្អែក ខ្ញុំគិតថា គឺជាការប្រកួតដែលលំបាក ហើយជាការប្រកួតដែលត្រូវការប្រើប្រាស់កម្លាំង និងកាយសម្បទាខ្លាំង ។ ក្រុមបង់ក្លាដែស ក៏មានគ្រូបង្វឹកល្អដូចគ្នា ។ ខ្ញុំគិតថា ជាការប្រកួតដែលតានតឹង ។ អ្វីដែលសំខាន់ គឺជាការប្រកួតដំបូង សម្រាប់ខ្ញុំ ក្នុងការចាប់ផ្ដើមថ្មី ក៏ដូចជាការរៀបចំថ្មី ។ ចឹងយើងសង្ឃឹមថា នឹងធ្វើបានល្អ ហើយពួកយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព» ។ លោក Felix បន្ថែម ។

ads

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារ ស្វាគមន៍ក្រុមជម្រើសជាតិបង់ក្លាដែស នាវេលាម៉ោង ៧យប់ថ្ងៃទី១៥ ខែមិថុនាស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្នុងរជ្ជកាលលោក Felix ក៏ដូចជាកាលពីលោក Keisuke Honda ដឹកនាំ កម្ពុជា បានជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវបង់ក្លាដែសចំនួន ២លើកមកហើយ ដោយលទ្ធផលចាញ់បង់ក្លាដែស ១-០ ទាំង ២ប្រកួត ។ ដូច្នេះចាំមើលស្អែកនេះ តើនឹងមានការប្រែប្រួលលទ្ធផលយ៉ាងណា?

អត្ថបទកំពុងចាប់អារម្មណ៍៖
តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ)
featured image

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real Madrid មុនពេលរដូវកាល 2025/26 […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930