អតីតគ្រូបង្វឹកក្រុមជម្រើសកម្ពុជាលោក Honda ផ្ញើសារជូនពរកម្ពុជា មុនជួបបង់ក្លាដែស
ទំហំអក្សរ
តូច
ធំ
(ភ្នំពេញ)៖ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហោះសារជូនពរក្រុមគោព្រៃកម្ពុជាជួបតែសំណាងល្អ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទោះចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាក៏ពិតមែន តែលោក Honda នៅតែតាមដាន និងគាំទ្រក្រុមជម្រើសជាតិកម្ពុជា ជាក់ស្ដែងព្រឹកនេះលោកបានបង្ហោះសារមួយថា «សូមអរគុណចំពោះសាររបស់អ្នក ហើយសូមជូនពរសំណាងល្អសម្រាប់ការប្រកួតនៅថ្ងៃទី១៥»។
គួរដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមបង់ក្លាដែស ក្នុងជំនួបមិត្តភាពអន្ដរជាតិ ក្រោមការដឹកនាំដំបូងរបស់លោក Felix Dalmas ដែលទើបត្រឡប់មកកាន់តំណែងខ្លួនវិញ ជំនួសលោក Honda ដែលបានផុតកិច្ចសន្យាជាមួយក្រុមគោព្រៃកម្ពុជា ក្រោយចប់ស៊ីហ្គេម ឆ្នាំ២០២៣៕

Article Tags
Related Articles
(ភ្នំពេញ)៖ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហោះសារជូនពរក្រុមគោព្រៃកម្ពុជាជួបតែសំណាងល្អ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទោះចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាក៏ពិតមែន តែលោក Honda នៅតែតាមដាន និងគាំទ្រក្រុមជម្រើសជាតិកម្ពុជា ជាក់ស្ដែងព្រឹកនេះលោកបានបង្ហោះសារមួយថា «សូមអរគុណចំពោះសាររបស់អ្នក ហើយសូមជូនពរសំណាងល្អសម្រាប់ការប្រកួតនៅថ្ងៃទី១៥»។