

បរទេស៖ ក្លឹបបិសាចក្រហម Manchester United កំពុងធ្វើការលើស្ថានភាពរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនគឺ Mason Greenwood ក្រោយពីកីឡាកររូបនេះត្រូវក្លឹបពិន័យមិនឲ្យពាក់ព័ន្ធជាមួយនឹងក្លឹបទៀត បន្ទាប់ពីរូបគេបានប្រព្រឹត្តិអំពើហឹង្សាលើមិត្តស្រីរបស់ខ្លួន។ យ៉ាងណាមិញបច្ចុប្បន្នពាក្យបណ្តឹងទាំងឡាយត្រូវទម្លាក់ចោលដោយអាជ្ញាធរអង់គ្លេសហើយ ខណៈ Greenwood និងមិត្តស្រីរបស់គេក៏ត្រូវរូវគ្នាវិញផងដែរ។

ស្ថានភាពបច្ចុប្បន្ននេះគឺក្លឹប Man Utd ហាក់បីបើកភ្លើងខៀវឲ្យខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះត្រលប់មកវិញ ដើម្បីត្រៀម Pre season វាពេលដ៏ខ្លីខាងមុខនេះ ដោយក្លឹបបានធ្វើការជាមួយនឹងគេលើកាយសប្បទា និងចិត្តគំនិតរបស់គេល្អធម្មតា។ ហើយក៏មានការរំពឹងថា រូបគេ និងមិត្តស្រីត្រៀមចេញធ្វើកិច្ចសម្ភាហ៍មួយនាពេលខាងមុខនេះ ដើម្បីបិទបញ្ចប់រឿងរ៉ាវផ្សេងៗទាំងឡាយ។

(USA)៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នឹងឡើងទៅជួបក្លឹបយក្សមកពីបារាំង Paris Saint-German វគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA Club World Cup ២០២៥ បន្ទាប់ពីផ្ទួលក្រុម Flamengo ក្នុងលទ្ធផល ៤ទល់នឹង២ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖



