

ប្រធានក្លឹបលោក Pablo Longoria ប្រធានក្លឹបMarseille បានលើកឡើងថា រូបលោកបានមើលព័ត៌មានចុះផ្សាយទាំងអស់ ជុំវិញការចុះហត្ថលេខានាំយក Mason Greenwood ពីក្រុមបិសាចក្រហម Man. United កាលពីដើមរដូវកាលនេះ ក្នុងតម្លៃ២៦,៦លានផោន។ លោកLongoria បានលើកឡើងយ៉ាងដូច្នេះថាៈខ្ញុំមិនមានការសោកស្តាយចំពោះកិច្ចព្រមព្រៀងនេះទេ។Greenwood វ័យ ២២ ឆ្នាំបានចាកចេញពីទឹកដី Old Trafford មកកាន់ប្រទេសបារាំងក្នុងខែសីហា និងបានចុះកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៩ ក្រោយឆ្លងកាត់បទចោទប្រកាន់ផ្លូវច្បាប់លើខ្សែប្រយុទ្ធស្លាបវ័យក្មេងជំនាញជើងឆ្វេងរូបនេះជុំវិញការប្រើប្រាស់អំពើហិង្សា និងការប៉ុនប៉ងរំលោភមិត្តស្រី ត្រូវបានទម្លាក់ចោលបទចោតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅ។

Greenwood ស៊ុតបាន ៥ គ្រាប់ក្នុង ៣ ប្រកួតដំបូងចាប់តាំងពីចូលរួមជាមួយក្លឹប Ligue ១ និងបានឈ្នះពានកីឡាករលេងល្អរបស់ក្លឹប Olympic Marseille August Player Of The Month Award 2024 កាលពីពេលថ្មីៗនេះ។ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Lee Carsley បានលើកឡើងថាៈGreenwood នៅមិនទាន់ជាកីឡាករដែលក្រុមនិងពិចារណាជ្រើសទេ ។ មើលឃើញបែបនេះប្រធាន Longoria បាននិយាយថាគាត់មិនអាចពន្យល់ពីមូលហេតុដែល Greenwood មិនត្រូវបានគេពិចារណាលេងអោយជម្រើសជាតិអង់គ្លេស ដោយនិយាយយ៉ាងខ្លីថាៈ ខ្ញុំមិនចង់ឆ្លើយសំណួរបែបនេះដោយការគោរពចំពោះមនុស្សគ្រប់គ្នាទេ។តែខ្ញុំចូលចិត្តនិយាយអំពីអ្វីដែល Mason កំពុងធ្វើនៅប្រទេសបារាំង និង Marseille ព្រោះយើងសប្បាយចិត្តខ្លាំងណាស់ជាមួយទម្រង់លេងដែលគាត់បានជួយក្រុម។គួរកត់សម្គាល់ថាគ្រាប់បាល់របស់ Greewood បានជួយឱ្យ Marseille ចាប់ផ្តើមរដូវកាលថ្មី ២០២៤-២០២៥ មិនស្គាល់ចាញ់ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី De Zerbi អតីតគ្រូបង្វឹកBrighton ។
ប្រភព:BBC
វីដេអូ:

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ […]



