
បរទេស៖ តារាបាល់ទាត់ជើងខ្លាំងកីឡាករ Cristiano Ronaldo ជឿជាក់ថា Saudi Pro League មានសក្ដានុពលក្នុងការក្លាយជាលីគល្អបំផុតទីប្រាំក្នុងពិភពលោកនាពេលអនាគត។ ការផ្ទេរកីឡាករឆ្នើមសញ្ជាតិ Portugal កីឡាករ Cristiano Ronaldo ទៅកាន់ Al-Nassr ក្នុងខែមករាកន្លងមកនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡាបាល់ទាត់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ កីឡាករបាល់ទាត់កំពូលៗជាច្រើនទៀតត្រូវបានគេរំពឹងថា អាចនឹងមកប្រកបអាជីពបាល់ទាត់នៅលីគនេះកាន់តែច្រើនឡើង ដែលជាហេតុធ្វើឲ្យលីគមួយនេះមានការប្រកួតប្រជែងខ្លាំងជាងមុន ហើយនឹងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ Saudi Pro League គឺជាលីគចុងក្រោយបំផុតក្នុងការប្រមូលប្រាក់បានយ៉ាងច្រើន ដើម្បីប្រជែងយកតារាបាល់ទាត់កំពូលៗមកពីជុំវិញពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនមុខមាត់របស់ខ្លួន តាមគំរូថ្មីៗដែលកំណត់ដោយប្រទេសកាតា និងប្រទេសចិន៕

(អេស៉្បាញ)៖ ក្លឹបកាតាឡាន FC Barcelona បន្តលេងមិនចាញ់នៅ La Liga នារដូវកាលនេះ និងបានយកឈ្នះក្រុម Mallorca ១ទល់នឹង០ កាលពីយប់មិញទៀត ដើម្បីនាំមុខកំពូលតារាងវ៉ាដាច់៧ពិន្ទុ ពីក្រុមការពារតំណែងជើងឯកអធិរាជស Real Madrid ។អត្ថបទកំពុងចាប់អារម្មណ៍៖ ចុមៗ MAN UTD ចង់បានអ្នកចាំទីរូបនេះ មកជំនួស Onana សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខ្សែបម្រើប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Dani Olmo ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៤៦ ដើមវគ្គទី២ និងជាគ្រាប់ទី៩ ក្នុងលីគរបស់គេដែររដូវកាលនេះជាមួយក្រុមអ្នកមានបុណ្យ។ គ្រូបង្វឹក Hansi Flick បានធ្វើការផ្លាស់ប្តូរកីឡាករ ៧នាក់ក្នុងជម្រើសដំបូង ដើម្បីទុកត្រៀមលេងយកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey ២០២៤/២៥ ទល់នឹង Real Madrid នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះផងដែរ៕ ប្រភព៖ BBC



