

បរទេស៖ ខ្សែប្រយុទ្ធកំពូលដ៏ឆ្នើមរបស់ Portugal គឺកីឡាករ Cristiano Ronaldo បានបង្ហើបពីការផ្លាស់ប្តូរសំខាន់ៗ ដែលគាត់ស៊ាំ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ Ronaldo បានបញ្ចប់ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងតម្លៃ ១៧៥ លានផោនក្នុងមួយឆ្នាំទៅកាន់ Al Nassr ក្នុងខែធ្នូ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United ត្រូវបានបញ្ចប់ដោយការយល់ព្រមពីគ្នាទៅវិញទៅមក។ ពីមុន Ronaldo ធ្លាប់បានចំណាយពេលពេញមួយអាជីពរបស់គាត់នៅទ្វីបអឺរ៉ុបដោយទៅលេងឱ្យ Sporting, Man United, Real Madrid និង Juventus ប៉ុន្តែបានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងគោលបំណងលើកទឹកចិត្តមនុស្សជំនាន់ក្រោយ។
កីឡាករ Cristiano Ronaldo ឈ្នះពានបុគ្គល Ballon d’Or ៥សម័យរូបនេះ រួមជាមួយនឹង Georgina Rodriguez និងក្រុមគ្រួសាររបស់គាត់ ត្រូវសម្របខ្លួនទៅនឹងវប្បធម៌ខុសគ្នាទាំងស្រុងពីទ្វីបអឺរ៉ុប។ ភាពខុសគ្នាដ៏ធំមួយដែល Ronaldo ត្រូវបង្កើនទម្លាប់គឺភាពខុសគ្នានៃពេលវេលាហ្វឹកហាត់ នៅពេលរសៀល ឬពេលល្ងាច ជំនួសឲ្យការហ្វឹកហាត់ពេលព្រឹកវិញ។

Ronaldo បានប្រាប់ប៉ុស្តិ៍ YouTube ផ្លូវការរបស់ Saudi Pro League ថា «នៅអឺរ៉ុបយើងហ្វឹកហាត់បន្ថែមនៅពេលព្រឹក ប៉ុន្តែនៅទីនេះយើងហ្វឹកហាត់នៅពេលរសៀល ឬពេលល្ងាច ហើយនៅរ៉ាម៉ាដានយើងហ្វឹកហាត់នៅម៉ោង ១០ នៅពេលយប់» ។
«ដូច្នេះ នេះវាចម្លែកបន្តិច ប៉ុន្តែដូចដែលខ្ញុំបានប្រាប់អ្នក វាគឺជាផ្នែកមួយនៃបទពិសោធន៍ នៃការចងចាំ»
«ខ្ញុំចូលចិត្តរស់នៅទីនេះ ព្រោះវាជាអ្នកបង្រៀនខ្ញុំជាមួយរឿងទាំងនេះ។ វាពិបាក ប៉ុន្តែវាជាអ្វីដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ បទពិសោធន៍របស់ខ្ញុំមកទល់ពេលនេះគឺថា អ្នកគាំទ្រអារ៉ាប៊ីសាអូឌីតពិតជាស្រឡាញ់បាល់ទាត់ និងចូលចិត្តបាល់ទាត់ ហើយវាពិតជាល្អណាស់ ហើយខ្ញុំសប្បាយចិត្តណាស់ដែលឥឡូវនេះខ្ញុំរស់នៅទីនេះ»។

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



