

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវចាប់ផ្ដើមការប្រកួត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះហើយ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល(សាលដំរី) នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ទាំងផ្នែកបុរស និងនារី ខណៈក្រុមកីឡាការិនីកម្ពុជា ត្រូវការពារតំណែងមេដាយមាសរបស់ខ្លួនលើវិញ្ញាសានេះ ។

សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ចំពោះផ្នែកបាល់បោះជិះរទេះបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេសចូលរួម គឺមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា គ្រាដែលផ្នែកនារី មានបេក្ខភាព ៤ប្រទេសចូលរួម គឺមានថៃ ឡាវ ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ។
ចំពោះរូបមន្ដប្រកួត ទាំងផ្នែកបុរស និងនារី គឺត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម គឺក្រុមឈរលេខ១ និងលេខ២ ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាស ខណៈក្រុមលេខ៣ និងលេខ៤ ត្រូវជួបគ្នា ដើម្បីដណ្ដើមមេដាយសំរឹទ្ធ ។
គួរដឹងថា កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី ក្រុមបាល់បោះជិះរទេះនារីកម្ពុជា គឺដណ្ដើមបានមេដាយមាស បន្ទាប់ពីទទួលបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នា ក្នុងនោះវគ្គសន្សំពិន្ទុ បានយកឈ្នះឡាវ ១១-៥ពិន្ទុ, ឈ្នះថៃ ៩-៨ពិន្ទុ និងឈ្នះហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ ។
តាមការគ្រោងទុក ការប្រកួតវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ទាំងផ្នែកបុរស និងនារី នេះ ប្រើពេលតែ ២ថ្ងៃប៉ុណ្ណោះ ដើម្បីកំណត់ក្រុមជយលាភី ពោលគឺនៅថ្ងៃទី០២-០៣ ខែមិថុនានេះ ។ បន្ទាប់មកនឹងបន្ដការប្រកួតវិញ្ញាក្រុម ៥នាក់ ទល់ ៥នាក់ម្ដង ដែលបេក្ខភាពចូលរួម ទាំងផ្នែកបុរស និងនារី ដូចគ្នា ចាប់ពីថ្ងៃទី០៤-០៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់ ៕

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


