

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំនួនជាង ៥០០នាក់ហើយ ក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិជាង១០០នាក់។ នេះបើតាម CAMSOC បានចុះផ្សាយ។

តាមការបញ្ជាក់របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានគូសបញ្ជាក់ថា ៖«ដូចគ្នានឹងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ថ្មីៗនេះដែរ គឺយើងបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយកាលពីស៊ីហ្គេម គឺទទួលបានការសហការពីអ្នកជំនាញមកពីក្រៅប្រទេស ប៉ុន្តែសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺជាកិច្ចសហការរៀបចំរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់។ MPC អាចទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលធ្វើកិច្ចការនៅក្នុងនេះ ក្នុងពេលតែមួយពី ២៥០នាក់ទៅ៣០០នាក់ ដោយមានទទួលអាហារសម្រន់ឥតគិតថ្លៃនៅទីនេះផងដែរ»។
ជាមួយគ្នានេះ គណៈកម្មការជំនាញក៏បានជួយសម្របសម្រួលដល់ការនាំចូលនូវសម្ភារ ឧបករណ៍ផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអន្តរជាតិ នៅព្រលានយន្តហោះ។ ពេលនេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះជាផ្លូវការច្រើនជាង ៥០០នាក់ហើយ ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិជាង ១០០នាក់។ «ចំពោះការចុះថតយកព័ត៌មាន នៅតាមទីលានប្រកួតនានា ក៏ដូចគ្នានឹងការប្រកួតកីឡាស៊ីហ្គេម ថ្មីៗនេះដែរ លើកលែងតែពិធីបើក-បិទអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ដែលតម្រូវឱ្យមានតំបន់កំណត់ ដែលមិនប៉ះពាល់ដល់ការរៀបចំបច្ចេកទេស»។ ឯកឧត្តម ផុស សុវណ្ណ បានបន្ថែម៕

(បរទេស)៖ ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Ahli ត្រូវបានរាយការណ៍មកថា បានផ្តល់នូវកញ្ចប់លុយធំសម្បើមប្រមាណជា ៥១លានអឺរ៉ូ ក្នុង១ឆ្នាំ ជាថ្នូរនៃការចាកចេញរបស់ខ្សែបម្រើឆ្នើមវ័យក្មេងរបស់ក្លឹបកាតាឡាន់ Barcelona គឺ Fermin Lopez ។ យ៉ាងណាមិញ Lopez មានកិច្ចសន្យាកុងត្រាជាមួយ Barca ដល់ឆ្នាំ ២០២៩។ ជាមួយគ្នានេះ រូបគេមិនទាន់បានលេងជម្រើស១១នាក់ដំបូងនៅឡើយនោះទេ ស្របពេលលោកគ្រូ Hansi Flick មិនទាន់ទុកចិត្ត។អត្ថបទកំពុងចាប់អារម្មណ៍៖ មិននៅស្ងៀមទេ! Man.Utd សម្លឹងចង់បានកីឡាកររូបនេះមកជំនួស Andrea Onana ហើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Barcelona មិនមានបំណងក្នុងការលក់តារាឆ្នើមវ័យ ២២ឆ្នាំ រូបនេះទេ បើទោះបីជាក្លឹបទុករូបគេជាបម្រុងក៏ដោយ។ ទោះជាយ៉ាងនេះក្តី ក្លឹបមិនហាមឃាត់លើការសម្រចចិត្តរបស់ Lopez ក្នុងការចាកចេញនោះដែរ៕ ប្រភព៖ SportsMole


