

ការតស៊ូរបស់ខ្សែការពារ Kalidou Koulibaly ក្នុងរដូវកាលនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ហើយថ្ងៃរបស់គាត់អាចត្រូវបានដល់ទីបញ្ចប់ក្រោយការមកដល់របស់ Mauricio Pochettino នេះបើយោងតាមអ្នកយកព័ត៌មានរបស់ TalkSPORT លោក Alex Crook បានប្រាប់ GIVEMESPORT ។ Koulibaly បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ 33 លានផោនពី Napoli កាលពីឆ្នាំមុន ដោយអាចរកបាន 160,000 ផោនក្នុងមួយសប្តាហ៍ បើតាមការអះអាងរបស់ Sky Sports ប៉ុន្តែការមកដល់របស់ខ្សែការពាររូបនេះហាក់មិនបានផ្តល់ផលល្អអ្វីឡើយដល់ Stamford Bridge ក្នុងរដូវកាលដំបូងរបស់គាត់។

Koulibaly បានលេងក្នុងនាមជាជម្រើស១១នាក់ដំបូងនៅ Premier League ត្រឹមតែ 20 ដងប៉ុណ្ណោះសម្រាប់ Chelsea ក្នុងរដូវកាលនេះ ហើយនឹងប្រឈមមុខនឹងការប្រជែងគ្នាពិតប្រាកដមួយសម្រាប់ក្រុមរបស់លោក Pochettino ដែលផ្តល់ជម្រើសដ៏សម្បូរបែបដែលក្រុមតោខៀវមាននាពេលបច្ចុប្បន្ន។ Levi Colwill ដែលបានចាប់អារម្មណ៍លើការខ្ចីជើងនៅ Brighton & Hove Albion នឹងត្រលប់ទៅក្លឹបវិញដោយចូលរួមជាមួយ Koulibaly, Thiago Silva, Benoit Badiashile, Wesley Fofana និង Trevoh Chalobah ជាខ្សែការពារកណ្តាល។

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]



