Close
Close
Ads: 88BOL
កីឡាករឆ្នើមអាហ្រ្វិក ៥ រូបផ្លាស់ទៅរួមលីក និង ក្រុមជាមួយ Cristiano Ronaldo
ទំហំអក្សរ
តូច
ធំ

លីកកំពូល Saudi Pro League បានក្លាយជាចំណាប់អារម្មណ៍ថ្មីក្នុងរដូវក្តៅនេះ ដោយគិតត្រឹមថ្ងៃទី១សីហា ២០២៣នេះ មានកីឡាករ កំពូលៗ ជើងចាស់ មិនតិចជាង ១៥ នាក់នោះទេ​បានផ្សងព្រេងដោយធ្វើដំណើរឆ្លងទ្វីបអឺរ៉ុបទៅកាន់ក្លឹបនៅតំបន់មជ្ឈឹមបូព៌ាមួយនេះ។អាចនិយាយបានថា ក្រោយការចាកចេញរបស់កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ទៅកាន់ក្លឹប Al-Nassr កាលពីខែមករា ហើយចាប់តាំង ពីពេលនោះ មកមានកីឡាករល្បីៗជាច្រើននាក់ទៀត រួមទាំងម្ចាស់ពានរង្វាន់ Ballon d’Or ២០២៣គឺ Karim Benzema ក៍បានផ្លាស់ ទៅកាន់ទីនោះផងដែរ។ព្រមជាមួយគ្នានោះ Sadio Mane ទើបតែបញ្ចប់ការផ្ទេរទៅកាន់ក្របខណ្ឌមួយនេះផងដែរកាលពីពេលថ្មីៗនេះ ខណៈខ្សែប្រយុទ្ធឆ្នើម Victor Osimhen ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថាកីឡាករ Napoli រូបនេះនិងទទួលបានប្រាក់ឈ្នួលក្នុង១អាទិត្យរហូតដល់ទៅ
១លាន​យូ​រ៉ូឯណោះ។
យ៉ាងណាមិញខាងក្រោមនេះជាកំពូលកីឡាករបាល់ទាត់អាហ្រ្វិកទាំង៥រូបដែលផ្លាស់មកលេងនៅ Saudi Proleague ៈ
១.Sadio Mane
វីរបុរសហង្សក្រហម Liverpool និង ជាអតីតកីឡាករលេងល្អប្រចាំទ្វីបអាហ្រ្ចិក២សម័យកាល និងត្រៀមចូលរួមជាមួយមិត្តរួមជាតិថ្មីគឺខ្សែប្រយុទ្ធ Sadio Mane នៅរដូវកាលថ្មីនេះ។

២.Kalidou Koulibaly
អតីតខ្សែការពារកណ្តាលក្រុមតោខៀវChelsea ក្រោយលេងបាន១រដូវកាលប៉ុណ្ណោះរូបគេបានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្រុម Al-Hilal និងត្រៀមលេងប្រឈមនៅលីកកំពូលជាមួយមិត្តរួមជាតិ Sadio Mane ក្នុងនាមប្រធានក្រុមជម្រើសជាតិ។

៣.Riyad Mahrez
កីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិកទី៣និងជាអតីតខ្សែបម្រើស្លាបក្រុមMan.City សញ្ជាតិអាល់ហ្សេរី Mahrez បានបញ្ចប់ការផ្ទេរទៅកាន់លីកកំពូលមួយនេះ​ជាមួយ​ក្រុមAh-Ahli ។

៤.Edouard Mendy
អតីតអ្នកចាំទីវ័យ៣១ឆ្នាំបានសម្រេចចិត្តចូលរួមជាមួយក្រុមAl-Ahli ក្រោយចំណាយពេល៣រដូវកាលនៅទឹកដី Stamford Bridge។ក្រោយធ្លាក់ចេញ ពីជម្រើសដំបូងទៅអ្នកចាំទីKepa វិញ កីឡាករអ្នកចាំទីឆ្នើមរបស់FIFAឆ្នាំ២០២១រូបនេះ បានសម្រេចចិត្តចូលរួមជាមួយក្លឹបក្នុងកុងត្រារយៈពេល ២ឆ្នាំ។

៥.Seko Fofana
កីឡាករអន្តរជាតិកូឌីវ័រវ័យ២៨ឆ្នាំបានសម្រេចចិត្តចាកចេញពី Lens មកចូលរួមជាមួយក្រុមAl-Nassr ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំក្រោយបង្ហាញ​ទម្រង់លេងបានល្អនៅលីកកំពូលបារាំងរដូវកាលមុន។

ប្រភព:Sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: Bochum អាចទប់ទល់សន្ទុះវៃលុករបស់ម្ចាស់ផ្ទះ Bayern Munich នៅរាត្រីនេះបានទេ?
featured image

បន្ទាប់ពីផ្តួលMan.Utd វគ្គជម្រុះក្នុងពូលពានរង្វាន់ UCL នៅពាក់កណ្តាលសប្តាហ៏ និងក្រោយបានត្រឹមចែកពិន្ទុគ្នាជាមួយ Leverkusen នៅសប្តាហ៏មុនរួចមក ក្រុម ម្ចាស់ផ្ទះ Bayern Munich និងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ញៀវ Bochum នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃសៅរ៏នេះ។ ក្រុមលោក Thomas Tuchel ចាប់ផ្តើមរដូវកាលនៅក្របខណ្ឌ Bundesliga ឈ្នះ៣និងស្មើ១ ខណៈ​ Bochum ស្មើ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា ក្រុមម្ចាស់ផ្ទះបានឈ្នះ៩លើកក្នុងចំណោមការជួបគ្នា១០លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ទល់នឹងក្រុមភ្ញៀវ ដោយរក្សាបាន Clean Sheet ចំនួន៥។Bayern Munich បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងទល់នឹង Bochum។ ពួកគេរកបានយ៉ាងហោចណាស់បីគ្រាប់ក្នុងការជួបគ្នាក្នុងផ្ទះ ៥ ២.ពត៌មានកីឡាករ Bayern Munich(ម្ចាស់ផ្ទះ) ក្លឹបនៅតែបន្តអវត្តមានអ្នកចាំទី Manuel Neuer ក្រោយរងរបទួសបាក់ជើងរបស់គាត់ក្នុងគ្រោះថ្នាក់ជិះស្គីក្នុងខែមករា ខណៈកីឡាករ Raphaël Guerreiro ។ជិតត្រលប់មកវិញពីរបួសកំភួនជើង។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Mazraoui, Upamecano, […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL