(មេនឆេស្ទឺ)៖ កីឡាករ Erling Haaland របស់ក្លិប Manchester City បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ របស់សមាគមអ្នកនិពន្ធបាល់ទាត់ (Football Writers’ Association), ស្របពេលដែលកីឡាការិនី Sam Kerr លេងនៅក្លិប Chelsea បានឈ្នះពានរង្វាន់ ជាកីឡាការិនីឆ្នើម។ នេះបើតាមការប្រកាសពីសមាគម ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
កីឡាករអន្តរជាតិន័រវេស Haaland ដែលរកបានគ្រាប់បាល់កំណត់ត្រា ៥១គ្រាប់ ក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប Man City ក្នុងរដូវកាលនេះ ទទួលបានសម្លេងគាំទ្រ ៧២ភាគរយ នៃការបោះឆ្នោត, ជាសម្លេងគាំទ្រច្រើនបំផុត ចាប់តាំងពីលីគ Premier League បានចាប់ផ្តើម។
កីឡាករ Bukayo Saka របស់ក្លិប Arsenal ស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៃការបោះឆ្នោត បន្ទាប់មកគឺមិត្តរួមក្រុមរបស់លោក Martin Odegaard ស្ថិតក្នុងចំណាត់ថ្នាក់ទី៣។
ដោយឡែកផ្នែកនារីវិញ, កីឡាការិនីអូស្ត្រាលី Sam Kerr បានក្លាយជាកីឡាការិនីដំបូងគេ ដែលបានឈ្នះពានរង្វាន់នេះជាប់ៗគ្នា បន្ទាប់ពីទទួលបានសម្លេងគាំទ្រច្រើន លើសកីឡាការិនី Rachel Daly របស់ Aston Villa ដែលជាប់ចំណាត់ថ្នាក់ទី២ និងកីឡាការិនី Lauren James របស់ Chelsea ជាប់ចំណាត់ថ្នាក់ទី៣។
សូមជម្រាបថា Erling Haaland និង Sam Kerr នឹងទទួលពានរង្វាន់របស់ពួកគេ ក្នុងកម្មវិធីប្រគល់ ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភាខាងមុខនេះ៕

បរទេស៖ យោងតាមអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារក្រុមមេឃខៀវ Manchester City គឺកីឡាករ Joao Cancelo ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានឆ្លងកាត់រដូវកាលដ៏លំបាកមួយដែលបានចំណាយមួយមួយរយៈ បន្ទាប់ពីត្រូវបានខ្ចីជើងទៅឲ្យក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងខែមករាកន្លងទៅ ក្រោយបាត់បង់តំណែងក្នុងជម្រើសដំបូងនៅ Man City។ កីឡាករ Joao Cancelo បានជួយក្រុម Bayern ឈ្នះជើងឯក Bundesliga លើកទី ១១ ជាប់ៗគ្នា។ ក្លឹប Bayern មានជម្រើសក្នុងការធ្វើកិច្ចសន្យាខ្ចីជើង Cancelo ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៦១លានផោន ខណៈនេះ Cancelo ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដោយ Manchester City លេងបានល្អទាំងខ្សែការពារឆ្វេង និងខ្សែការពារស្តាំ។ អ្នកជំនាញការផ្ទេរលោក Romano ឥឡូវនេះគាត់បានបញ្ជាក់ថាក្រុមកាំភ្លើងធំបានធ្វើការទំនាក់ទំនងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុតខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មី […]


