កីឡាករពីររូបគឺ Luis Diaz និង Darwin Nunez បានវិលត្រលប់មកហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃព្រហស្បតិ៍មុនការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍នាទឹកដី Etihad ជាមួយម្ចាស់ផ្ទះMan. City ។ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិកូឡុំប៊ី Diaz មិនបានចូលលេងសម្រាប់ការប្រកួត ចាប់តាំងពីថ្ងៃទី ៩ ខែតុលាពេលដែលរូបគេបានរងរបួស ជង្គង់ធ្ងន់ ធ្ងរនៅ ពេលចាញ់Arsenal ៣ទល់និង២ ។
អតីតកីឡាករ Porto វ័យ ២៦ ឆ្នាំរូបនេះ ដំបូងឡើយត្រូវបានវាយតម្លៃថាអាចនិងអវត្តមានយ៉ាងហោចណាស់ ៣ខែ ប៉ុន្តែទីបំផុតគឺរូចគេចំណាយពេលព្យាបាលរបួសត្រឹមតែ២ខែប៉ុណ្ណោះ បូករួមការសម្រាកព្យាបាលនៅ ឯជំរុំហ្វឹកហាត់ក្នុងទីក្រុងឌូបៃ ក្នុងអំឡុងពេលបុណ្យណូអែលដើម្បីស្តារកាយសម្បទាឡើងវិញ។រីឯ Nunez ក៏បានចូលរួមក្នុងការហ្វឹកហាត់ផងដែរកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការដកខ្លួនចេញពីក្រុម Uruguay អំឡុងពេលសម្រាកអន្តរជាតិដោយសារតែបញ្ហាកជើង។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានទទួលការព្យាបាលរបួសកជើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល AXA របស់ Liverpool ដូច្នេះរូបគេនិង Diaz នឹងត្រូវប្រជែងគ្នាដើម្បីជាប់ជម្រើសដំបូងសម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃសៅរ៏នេះ។
Liverpool បច្ចុប្បន្នកំពុងឈរនៅលេខរៀងទីប្រាំមួយក្នុងតារាង Premier League និងមានឪកាសឡើងទៅឈរនៅ លេខរៀងទីបួនជាមួយ Tottenham Hotspur ប្រសិនពួកគេផ្តួលMan City ដែលមិនមានវត្តមានកីឡាករឆ្នើម Erling Haaland មិនមានវត្តមានមកហ្វឹកហាត់ដោយសារបញ្ហារបួសក្រលៀន។

បរទេស៖ យោងតាមអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារក្រុមមេឃខៀវ Manchester City គឺកីឡាករ Joao Cancelo ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានឆ្លងកាត់រដូវកាលដ៏លំបាកមួយដែលបានចំណាយមួយមួយរយៈ បន្ទាប់ពីត្រូវបានខ្ចីជើងទៅឲ្យក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងខែមករាកន្លងទៅ ក្រោយបាត់បង់តំណែងក្នុងជម្រើសដំបូងនៅ Man City។ កីឡាករ Joao Cancelo បានជួយក្រុម Bayern ឈ្នះជើងឯក Bundesliga លើកទី ១១ ជាប់ៗគ្នា។ ក្លឹប Bayern មានជម្រើសក្នុងការធ្វើកិច្ចសន្យាខ្ចីជើង Cancelo ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៦១លានផោន ខណៈនេះ Cancelo ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដោយ Manchester City លេងបានល្អទាំងខ្សែការពារឆ្វេង និងខ្សែការពារស្តាំ។ អ្នកជំនាញការផ្ទេរលោក Romano ឥឡូវនេះគាត់បានបញ្ជាក់ថាក្រុមកាំភ្លើងធំបានធ្វើការទំនាក់ទំនងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Fred បានបង្ហើបថាខ្លួនអាចនឹងចាកចេញពី Man Utd […]


