Haaland ត្រូវបានដកចេញពីក្រុមជម្រើសជាតិន័រវេស ដោយសាររបួសក្រលៀន

Published 3 years ago
916 Views
ទំហំអក្សរ
តូច
ធំ

(អូស្លូ)៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Erling Haaland ត្រូវបានដកឈ្មោះចេញពីក្រុមបាល់ទាត់ជម្រើសជាតិន័រវេស សម្រាប់ការប្រកួតបើកឆាកជម្រុះ Euro 2024 ដោយសារតែបញ្ហារបួសក្រលៀន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Haaland វ័យ ២២ឆ្នាំបានរងរបួសក្រលៀន បន្ទាប់ពីស៊ុតបាល់ Hat-trick ក្នុងការប្រកួតឈ្នះ ៦-០ របស់ក្លិប Man City លើក្រុម Burnley ក្នុងវគ្គ ៨ក្រុមចុងក្រោយព្រឹត្តិការណ៍ FA Cup កាលពីថ្ងៃសៅរ៍។

វាមានន័យថា លោកនឹងត្រូវខកខានការប្រកួតរបស់ន័រវេស ប៉ះក្រុមអេស្ប៉ាញ និងហ្សកហ្ស៊ី ក្នុងពូល A។

វេជ្ជបណ្ឌិតក្រុមបាល់ទាត់ជម្រើសជាតិន័រវេស លោក Ola Sand បានលើកឡើងថា «បន្ទាប់ពីការធ្វើតេស្ត និងវាយតម្លៃកាលពីថ្ងៃម្សិលមិញ វាច្បាស់ណាស់ថា គាត់នឹងមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួតទល់នឹងអេស្ប៉ាញ និងហ្សកហ្ស៊ីបានទេ»។

សូមជម្រាបថា Haaland បានស៊ុតបញ្ចូលទី២១គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣លើកឲ្យន័រវេស ចាប់តាំងពីបង្ហាញខ្លួនលើកដំបូង ក្នុងវ័យ ១៩ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៩៕

Article Tags
Related Articles
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031