
Newcastle United បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់EFL Cup រឺ Carabao Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩៩ ក្រោយផ្តួលគូប្រជែង Southamptonសម្រាប់ការប្រកួតនៅកីឡដ្ឋាន St James’ Park ក្នុងលទ្ធផល ២ទល់និង១ និង សរុបការប្រកួត ទាំងពីរជើងគឺNewcastle ៣ : ១ Southampton ។
ការប្រកួតក្រុមម្ចាស់ផ្ទះ Newcastle ក៏បានបាត់បង់កីឡាករខ្សែបម្រើប្រេស៊ីល Bruno Guimaraes ក្រោយការប្រជែងលើកីឡាករ Samuel Edozie ដោយត្រូវអាជ្ញា កណ្តាលលោក Paul Tierney ផ្តល់កាតក្រហមនៅនាទីទី៨២។
ក្រុមលោក Eddie Howe នឹងត្រូវជួបជាមួយ Manchester United ឬ Nottingham Forest នៅ Wembley នាថ្ងៃទី២៦ កុម្ភៈខណៈក្រុមរហស្សនាមសារិកាព្រៃសម្លឹងចង់ឈ្នះពានរង្វាន់ធំលើកដំបូងរបស់ពួកគេចាប់តាំងពីលើកពាន Inter Cities’ Fairs Cup ក្នុងឆ្នាំ ១៩៦៩ ។Newcastle ធ្លាប់ឡើងមកវគ្គផ្តាច់ព្រ័ត្រពានរង្វាន់FA Cup សម្រាប់ការប្រកួតចុងក្រោយនៅ Wembley នៅពេលដែលពួកគេត្រូវបានផ្តួលដោយManchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ១៩៩៩។

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]



