Close
Sponsor ads Featured-Image
មិនដែលឈ្នះសោះ ២រដូវកាលចុងក្រោយ !តើ Brighton អាចផ្តួល Newcastle ជាលើកដំបូងបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះរហស្សនាមសត្វរំពេរ និងត្រូវបើកទ្វារកីឡាដ្ឋាន American Express Community ដើម្បីទទួលភ្ញៀវសារិកាព្រៃ
Newcastle ក្នុងក្របខណ្ឌ Premier League នៅវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃសៅរ៏នេះ។​គួរកត់សម្គាល់ថាក្លឹបទាំងពីរ​​ខាងលើមាន​បំណងចង់ស្វែងរកជ័យជំនះសាជាថ្មីឡើងវិញក្រោយ Newcastle ចាញ់ Man.City ហើយ Brighton ចាញ់ West Ham នោះ។រវាងក្រុមរហស្សនាមសត្វស្លាបទាំងពីរធ្លាប់ជួបគ្នាកំដៅសាច់ដុំមុនបើករដូវកាលខណៈក្រុម Newcastle បានយកឈ្នះក្នុងលទ្ធផល ២ទល់និង១។
ជំនួប២រដូវកាលចុងក្រោយគឺ brighton មិនដែលឈ្នះ Newcastle នោះទេ ប៉ុន្តែការប្រកួតនេះក្រុមចង់ស្វែងរកជ័យជំនះដើម្បីប៉ះ​ប៉ូវអ្នក​គាំទ្រឡើងវិញទោះបីជា Newcastle ក៏មិនមែនជាក្រុមដែលទន់ខ្សោយនោះឡើយ។

១.ពត៌មានកីឡាករBrighton (ម្ចាស់ផ្ទះ)
គ្រូបង្វឹកលោក Roberto De Zerbi អាចផ្លាស់ប្តូរយុទ្ធសាស្រ្ត និងកីឡាករក្រោយបរាជ័យ ៣ទល់និង១ជាមួយ West Ham។​យ៉ាងណាមិញ
Joao Pedro អាចនិងចូលលងចាប់ដៃគូជាមួយ Jason Steele, Jan Paul van Hecke, Joel Veltman និង Mahmoud Dahoud ។
-ជម្រើស១១នាកដ់ំបូងអាចនិងចូលលេង : Steele; Milner, Webster, Dunk, Estupinan; Gross, Gilmour; March, Pedro, Mitoma; Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

២.ពត៌មានកីឡាករNewcastle (ភ្ញៀវ)
សម្រាប់ Newcastle កីឡាករ Sven Botman បានរងរបួសកជើង ដូច្នេះ Lewis Hall និង Dan Burn អាចទៅលេងនៅខ្សែការពារកណ្តាល។
Matt Targett គឺជាជម្រើសជំនួសនៅខ្សែការពារឆ្វេង រីឯ Joelinton គឺ​មានការសង្ស័យ​ជា​ថ្មី​ម្តង​ទៀត​ដោយ​សារ​តែ​របួស​ជង្គង់​ដោយ Sean Longstaff រង់ចាំ​ការ​ជំនួស​ត​អវត្តមាន​របស់ Joe Willock ។រីឯ Harvey Barnes និង Callum Wilson អាចនឹងបន្តត្រូវចំណាយពេលវេលារបស់ពួកគេសម្រាប់ការចាប់ផ្តើមដំបូងនៃរដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងយកមកប្រើប្រាស់ Pope; Trippier, Schar, Botman, Burn; Tonali, Guimaraes, Joelinton; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Brighton ២:២ Newcastle
ប្រភព:whoscored&sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD
featured image

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930