Close
Sponsor ads Featured-Image
ក្លឹប Newcastle ចូលមកប្រជែងជាមួយ Man Utd ដើម្បីចុះហត្ថលេខាលើកីឡាករ Napoli រូបនេះ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាក្លឹប Newcastle ចូលមកប្រជែងជាមួយក្លឹបបិសាចក្រហម Manchester United ដើម្បីដណ្តើមក្នុងការចុះហត្ថលេខាលើខ្សែការពារឆ្នើមរបស់ក្លឹប Napoli គឺកីឡាករ Kim Min-Jae ដែលលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់នៅពេលដែលក្រុមអ៊ីតាលី (Napoli) លើកពានលីគជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩០។ ឥឡូវនេះ Kim Min-Jae កំពុងស្ថិតក្នុងការប្រមាញ់របស់ក្លឹបកំពូលៗនៅអឺរ៉ុបមួយចំនួន។ Napoli បានដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះ ៥០លានអឺរ៉ូ ជាជម្រើសក្នុងការចរចារ រយៈពេល ១៥ ថ្ងៃដំបូងនៃទីផ្សារដោះដូរកីឡាករមកដល់។ ទោះបីជាបិសាចក្រហម Man United នាំមុខគេក្នុងការនាំយកកីឡាកររូបនេះមករួមក្រុមជាមួយក៏ដោយ Newcastle ក៏មិនចុះចាញ់ការចុះហត្ថលេខានេះងាយៗដែរ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Kim Min-jae Napoli 2022-23

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid
featured image

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo  កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ Noham Kamara ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930