រង់ចាំមើលករណី Van Dijk មានវាសនាល្អដូច Mc Allister រឺយ៉ាងណាក្រោយទទួលកាតក្រហម (មានវីដេអូ)

Published 3 years ago
773 Views
ទំហំអក្សរ
តូច
ធំ

កីឡាករ Virgil van Dijk ត្រូវ​បាន​សមាគម​បាល់ទាត់​អង់គ្លេស(FA)ធ្វើការដាក់ពិន័ួ និងចោទ​ប្រកាន់​ពី​បទប្រើប្រាស់ពាក្យសម្តីមិនសមរម្​យបន្ទាប់ពីរូបគេ​បាន​ប៉ះពាក្យសម្តីជាមួយអាជ្ញាកណ្តាល លោក John Brooks ក្រោយទទួលបានកាតក្រោមនៅត្រឹមនាទីទី២៩ កំលុងពេល Liverpoolផ្តួលម្ចាស់ផ្ទះ Newcastle ដោយលទ្ធផល២ទល់និង១នៅកីឡាដ្ឋាន St.James’s Park កាលពីថ្ងៃអាទិត្យ។

សហព័ន្ធបាល់ទាត់អង់គ្លេសFA បានបញ្ចាក់ថាៈ ក្រោយការពិនិត្យលើ VAR និង សកម្មភាពជាក់ស្តែង ខ្សែការពារឆ្នើមក្រុមជម្រើសជាតិហូឡង់ Van Dijk បានប្រើប្រាស់ពាក្យសម្តីប្រមាថ និង មាក់ងាយដាក់អាជ្ញាកណ្តាល ដោយយោងលើច្បាប់ FA ចំនូច E៣.១។ មួយវិញទៀត អតីតកីឡាករ Southampton វ័យ ៣២ ឆ្នាំត្រូវបានរកឃើញថាបានប្រកែកជាមួយមន្ត្រីជំនួយការអាជ្ញាកណ្តាលទាំង ៤ នាក់ផងដែរ​មុនពេលធ្វើដំណើរ​ចុះក្រោម​ចូលទៅបន្ទប់​ផ្លាស់​សំលៀកបំពាក។ទោះយ៉ាងណាក្រុមលោក Jurgen Klopp មានពេលរហូតដល់ថ្ងៃសុក្រដើម្បីតវ៉ាប្រឆាំងនិងការចោទប្រកាន់នេះ។បច្ចុប្បន្ននេះ Van Dijk នឹងជាប់បម្រាមមួយប្រកួតសម្រាប់កាតក្រហមនេះប្រសិនរកឃើញកំហុសពិតប្រាកដ ដូច្នេះរូបគេ​និងខានការ​ប្រកួត​បន្ទាប់​សម្រាប់ Liverpool ជាមួយ Aston Villa នៅថ្ងៃអាទិត្យខាងមុខនេះ។​

ប្រិយមិត្តក៏កំពុងរង់ចាំមើលផងដែរថាតើ Van dijk និង មានវាសនាដូចមិត្តរួមក្រុមគឺខ្សែបម្រើ Mc Allister រឺយ៉ាងណា បន្ទាប់ពីកីឡាករអន្តរជាតិ អាហ្សង់ទីនត្រូវបានលើកលែងការចោតប្រកាន់(បម្រាម៣ប្រកួត)ក្រោយរងកាតក្រហមបណ្តេញចេញពីការប្រកួតកំលុងពេលប្រកួតជាមួយ Bournemotuh នៅសប្តាហ៏ទី២។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Related Articles