Close
Ads: 88BOL
Featured-Image
មកស្គាល់កីឡាករបាល់ទាត់៧រូបកំពុងកាន់កាប់ភាគហ៊ុនធំ និង មានក្លឹបផ្ទាល់ខ្លួន​
ទំហំអក្សរ
តូច
ធំ

N’golo Kante ទើបតែបានបញ្ចប់ការទិញក្លឹប Royal Excelsior Virton នៅលីកទី៣របស់បែលហ្ស៊ិក ស្របពេលកីឡាករសញ្ជាតិបារាំងរូបនេះទើបតែបានបញ្ចប់ការ ផ្ទេរដ៏មានសក្តានុពលទៅកាន់្កលឹប​ Al-Ittihad ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយរកបាន២៥លានផោន/១ឆ្នាំ ពោលគឺមានកុងត្រា៤ឆ្នាំ។
Kante ត្រូវបានចាត់បញ្ចូលជាកីឡាករទី៧ដែលមានភាគហ៊ុននៅក្នុងក្លឹបក្នុង នាម កីឡាករបាល់ទាត់អាជីព ខណៈសមាជិកជ័យលាភី World Cup ២០១៨ និងចូលកាន់តំណែងនៅថ្ងៃទី ១ ខែកក្កដា បន្តពីអ្នកវិនិយោគ និងជាអតីតម្ចាស់ក្លឹបគឺលោក Flavio Becca ដែលបានជួយក្លឹបឱ្យរស់រានមានជីវិតក្រោយចូលកាន់កាប់នៅឆ្នាំ ២០១៨។
ខាងក្រោមនេះជាកីឡាករបាល់ទាត់៧រូបដែលកំពុងកាន់កាប់ភាគហ៊ុនក្លឹបបាល់ទាត់អាជីព
១.Cesar Azpilicueta
ប្រធានក្រុមតោខៀវ Chelsea បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសហម្ចាស់របស់ Hashtag United ក្នុងឆ្នាំ ២០១៨។ ក្លឹបនេះដំបូងឡើយជាក្រុម YouTube ប៉ុន្តែឥឡូវនេះប្រកួតប្រជែងនៅក្នុង Isthmian League North Division ដែលជាកម្រិតទីប្រាំបីនៃបាល់ទាត់អង់គ្លេស។

២.Cesc Fabregas
គេហទំព័រ Mirror UK បានចុះផ្សាយថាអតីតខ្សែបម្រើ Arsenal និង Barcelona បានក្លាយជាសហម្ចាស់ក្លឹប Serie B អ៊ីតាលី Como បន្ទាប់ពីចូលរួមជាមួយក្លឹប​ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំក្នុងឆ្នាំ ២០២២ ពោលគឺបន្ទាប់ពីចាកចេញពីក្រុម AS Monaco នៅលីកកំពូលបារាំងរួចមក។

៣.Hector Bellerin
គេហទំព័រ 90min ខ្សែការពារ Sporting CP បានក្លាយជាម្ចាស់ភាគហ៊ុនធំទីពីរនៃក្លឹបvegan club, Forest Green Rovers ក្នុងឆ្នាំ ២០២០ ទោះបីកំពុងលេងអោយ Arsenal៊។បច្ចុប្បន្នក្លឹបកំពុងលេងនៅលីកលំដាប់ទី៣(Ligue-One)

៤.Jamie Vardy
អ្នកឈ្នះ Premier League ជាមួយ Leicester City គាត់ត្រូវបានបង្ហាញថាជាសហម្ចាស់ថ្មីរបស់ Rochester New York FC ក្នុងឆ្នាំ ២០២១។ គាត់បានជួយក្លឹបឱ្យរស់ឡើងវិញនៅឆ្នាំ ២០២២ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ ឆ្នាំ។

៥.Eden Hazard
អតីតខ្សែបម្រើ Chelsea បានទិញភាគហ៊ុន San Diego 1904 FC ក្នុងឆ្នាំ ២០១៩ ជាមួយអតីតមិត្តរួមក្រុម Demba Ba ហើយក្រោយមកក៏មានការចូលរួមពីសំណាក់ Yohan Cabaye និង Moussa Sow ។ ក្លឹប​នេះបច្ចុប្បន្នកំពុង​ប្រកួត​ប្រជែងនៅលីកទី៣អាមេរិក។

៦.Wilfried Zaha
ខ្សែបម្រើ Crystal Palace បានទិញក្លឹប Espoir Club D’Abengourou នៅលីកទី៤ នៃបាល់ទាត់កូឌីវ័៣ ក្នុងខែកញ្ញា ឆ្នាំ ២០២២ ហើយមានមហិច្ឆតាធំសម្រាប់ក្លឹប។ ថ្មីៗ​នេះ​អតីតខ្សែប្រយុទ្ធ Man.Utd បានប្រមែប្រមូលម្ចាស់ភាគហ៊ុនមានតារារ៉េប Stormzy និង Danny Young ក្នុង​ការ​ដេញ​ថ្លៃ​ទិញក្លឹប AFC Croydon Athletic។

ប្រភព:SB

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រសិនក្លឹបនៅត្រូវការ! ប្រធានក្រុម Bruno នឹងរួមទ្រនំជាមួយ MAN UTD បន្តទៀត
featured image

(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន​ Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់..ៗ​ Dave ប្រកាសបើកហាងកាហ្វេនៅទីក្រុងភ្នំពេញ ដោយចំណាយជាង ៣០០លានរៀល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports ៖ «ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។ រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២០ និងសល់រយៈពេល ២ឆ្នាំទៀត […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 37 27 7 3 93 33 +60 88
    2 Arsenal 37 27 5 5 89 28 +61 86
    3 Liverpool 37 23 10 4 84 41 +43 79
    4 Aston Villa 37 20 8 9 76 56 +20 68
    5 Tottenham Hotspur 37 19 6 12 71 61 +10 63
    6 Chelsea 37 17 9 11 75 62 +13 60
    7 Newcastle United 37 17 6 14 81 60 +21 57
    8 Manchester United 37 17 6 14 55 58 -3 57
    9 West Ham United 37 14 10 13 59 71 -12 52
    10 Brighton & Hov… 37 12 12 13 55 60 -5 48
    11 AFC Bournemouth 37 13 9 15 53 65 -12 48
    12 Crystal Palace 37 12 10 15 52 58 -6 46
    13 Wolverhampton Wanderers 37 13 7 17 50 63 -13 46
    14 Fulham 37 12 8 17 51 59 -8 44
    15 Everton 37 13 9 15 39 49 -10 40
    16 Brentford 37 10 9 18 54 61 -7 39
    17 Nottingham Forest 37 8 9 20 47 66 -19 29
    18 Luton Town 37 6 8 23 50 81 -31 26
    19 Burnley 37 5 9 23 40 76 -36 24
    20 Sheffield United 37 3 7 27 35 101 -66 16
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol