Liverpool កំពុងទទួលរងការបញ្ចុះបញ្ចូលក្នុងតម្លៃ៦០លានផោនពីសំណាក់ក្លឹប Al-Ittihad ក្នុងការចរចារចុះហត្ថលេខានាំយក Mohamed Salah ខណៈក្លឹបAl-Ittihad ដែលបានឈ្នះជើងឯកលីគអារ៉ាប៊ីសាអូឌីតកាលពីរដូវកាលមុនបានចុះហត្ថលេខានាំយកតារាឆ្នើមលំដាប់ពិភពលោក សញ្ជាតិបារំាង២រូបទៅរួមក្រុមរួចទៅហើយមានដូចជា Karim Benzema និងអតីតតារា Chelsea N’golo Kante ខណៈ Fabinho ដែលជាអតីត មិត្តរួមក្រុមក៏បានផ្លាស់ទៅតំបន់មជ្ឈឹមបូព៌ារួចទៅហើយដែរ។
ប្រភពពីស្ថានីយ៍ទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al-Riyadiah អះអាងថា Al-Ittihad កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់ Salah ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ មុនពេលបិទទីផ្សារដោះដូរកីឡាកររដូវក្តៅត្រូវបានបិទស្របពេលខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្សីប Salah បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំ និងទទួលបានប្រាក់ឈ្នួល ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ជាមួយ Liverpool ។
ប្រភពខាងលើបន្តថាៈ Salah និងទទួលបានប្រាក់ឈ្នួលសរុបដល់ទៅ១៥៥លានផោន ក្នុងរយៈពេលច្រើនជាង២ឆ្នាំ ដែលចំនួននេះបានកំពុងក្លាយជា ទីចាប់អារម្មណ៍សម្រាប់ខ្សែប្រយុទ្ធរូបនេះជាខ្លាំង។
ប្រភព:sportsbrief
វីដេអូ:

ក្រោយបរាជ័យក្នុងក្របខ័ណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍របស់ពួកគេជាមួយ PSG រួចមក Borussia Dortmund និងត្រូវបើកទ្វារកីឡដ្ឋាន Westfalenstadion ស្វាគមន៍ ក្រុមភ្ញៀវ Wolfsburg សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga នៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ៨យប់នេះ។បច្ចុប្បន្នBVB មាន ៨ពិន្ទុគម្លាតត្រឹមតែ១ពិន្ទុពី Wolfburgនិងកំពុងឈរនៅលេខរៀងទី ៧ ខណៈ Wolfsburg ដែលស្ថិតនៅលេខរៀងទី៦មាន៩ពិន្ទុ។ សម្រាប់ Dortmund ៤ប្រកួតចុងក្រោយគឺឈ្នះ២និងស្មើ២ ខណៈ Wolfburg ឈ្នះ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា Dortmund បានឈ្នះការជួបគ្នាក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ និងមិនស្គាល់ចាញ់សោះក្នុងការជួបគ្នាក្នុងផ្ទះ ១១ លើកចុងក្រោយរបស់ពួកគេ ដោយកត់ត្រាជ័យជម្នះចំនួន ៩ លើក និងស្មើ២ដង។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត ! អតីតគ្រូបង្វឹក Bayern Munich ទទួលបានទំនុកចិត្តដឹកនាំជម្រើសជាតិមុនធ្វើម្ចាស់ផ្ទះព្រឹត្តការណ៏ Euro ២០២៤ សូម Subscribe Telegram របស់ Cambosport […]

