Close
Featured-Image
Antony បានបដិសេធភ្លាមៗ ក្រោយអតីតមិត្តស្រីចោទប្រកាន់ថា រូបគេបានប្រើប្រាស់អំពើហិង្សា
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើស្លាបរបស់បិសាចក្រហម Manchester United កីឡាករ Antony បានអះអាងថា គាត់ត្រូវបាន «ចោទប្រកាន់មិនពិត» ពីអំពើហិង្សាទៅលើអតីតមិត្តស្រី Gabriela Cavallin ។ បើយោងទៅតាមសារព័ត៌មានប្រេស៊ីល Globo Esporte បានឲ្យដឹងថា Cavallin បានដាក់បណ្តឹងចោទប្រកាន់កីឡាករបិសាចក្រហមរូបនេះអំពី «អំពើហិង្សាក្នុងគ្រួសារ ការគំរាមកំហែង និងធ្វើឲ្យមានស្លាកស្នាមរាងកាយ» ដោយនាងបានអះអាងថា Antony បានវាយធ្វើបាបនាងកាលពីថ្ងៃទី ២០ឧសភា ឆ្នាំ២០២៣ ជាថ្ងៃដែលកីឡាករប្រេស៊ីលរូបនេះលេងឲ្យ Man United ទល់នឹងក្រុម AFC Bournemouth។ មិនត្រឹមតែប៉ុណ្ណោះអតីតមិត្តស្រីរបស់ Antony បានអះអាងទៀតថា «Antony បានគំរាមសម្លាប់នាង»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United's Antony accused of 'domestic violence, threat and bodily injury' by ex-girlfriend

គួរបញ្ជាក់ផងដែរថា Antony បានបង្ហោះសារបដិសេធនៅលើ Instagram របស់ខ្លួនថា៖

«ខ្ញុំបាននៅស្ងៀមរហូតមកដល់ពេលនេះ ដើម្បីកុំឲ្យរំខានដល់ដំណើរការស៊ើបអង្កេតនោះ ប៉ុន្តែក្នុងអំឡុងពេលនោះ គ្រួសារខ្ញុំ និងខ្ញុំត្រឹមតែនៅក្នុងភាពស្ងៀមស្ងាត់។ ទោះបីជាកើត និងធំធាត់ឡើងនៅក្នុងសហគមន៍ដែលខ្វះខាតខ្លាំងក៏ដោយ ខ្ញុំមិនដែលឆ្លងកាត់ស្ថានភាពស្រដៀងគ្នានេះទេ ដែលការចោទប្រកាន់ពីបទរំលោភបំពានបានបណ្តាលឱ្យមានការវិនិច្ឆ័យជាសាធារណៈ និងអយុត្តិធម៌សម្រាប់ខ្ញុំ»។

«​បន្ទាប់​ពី​ការ​បិទ​ការ​ស៊ើប​អង្កេត ភាព​គ្មាន​កំហុស​របស់​ខ្ញុំ​នឹង​ត្រូវ​បាន​បញ្ជាក់។ ខ្ញុំប្រាកដ​ថា​យុត្តិធម៌​នឹង​មានសម្រាប់រូបខ្ញុំ ហើយ​ការ​បាត់កិត្តយស​របស់​ខ្ញុំ​នឹង​មាន​នៅ​ជាប់នៅអតីតកាល។ ខ្ញុំសូម​អរគុណ​ចំពោះ​សារ​នៃ​ការ​គាំទ្រ​រាប់​មិន​អស់​ក្នុង​គ្រា​ដ៏​លំបាក​នេះ»។

After Mason Greenwood, Antony Brings the Worst News to Manchester United - Sportsmanor

Man United news: Antony domestic abuse allegations

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 29 16 10 3 53 24 +29 58
    3 Nottingham Forest 29 16 6 7 49 35 +14 54
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 29 12 9 8 43 38 +5 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 29 10 7 12 37 40 -3 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 29 9 7 13 33 49 -16 34
    17 Wolverhampton Wanderers 29 7 5 17 40 58 -18 26
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol