កីឡាករប្រដាល់គុនខ្មែរ ៤រូប ប្រកួតនៅបារាំង ទោះបីចាញ់១រូបក្តី ក៏បានរង្វាន់លើកទឹកចិត្ត ម៉ូតូ ១គ្រឿងផងដែរ

Published 3 years ago
784 Views
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ ការប្រកួតគុនខ្មែរអលស្តារ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី២៤ មិថុនា បានធ្វើឲ្យអ្នកទស្សនាជាច្រើននៅទីក្រុងប៉ារីស មានការភ្ញាក់ផ្អើលជាខ្លាំងនឹងក្បាច់គុនប្រដាល់គុនខ្មែរ ហើយស្គាល់គុនខ្មែរកាន់តែច្បាស់ហើយពេលនេះ។ សម្រាប់កីឡាករគុនខ្មែរដែលបានទៅប្រកួតគុនខ្មែរដល់ទឹកដីអឺរ៉ុប មានចំនួន ៤រូប ហើយបានទទួលជ័យជម្នះយ៉ាងធំធេងឈ្នះកីឡាករអឺរ៉ុប ៣រូប ដោយកីឡាករអ៉ឺរ៉ុបសន្លប់២រូប ក្នុងទឹកទី២ ហើយមួយរូបទៀតឈ្នះដោយពិន្ទុ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កីឡាករគុនខ្មែរ ដែលទទួលជ័យជម្នះមាន កីឡាករ អេលិត សាន់ អេលីត សម្ភស្ស និងកីឡាករ ពេជ្រ សម្បត្តិ ចំណែកឯកីឡាករ មឿន សុខហ៊ុច ចាញ់ពិន្ទុ កីឡាករបារាំង។ គុនខ្មែរពិតជាថ្កើនថ្កានហើយពេលនេះ ព្រោះតែនៅពីក្រោយជ័យជម្នះដ៏មហាសាលនេះ មានក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង បានផ្ដល់ជារង្វាន់លើកទឹកដល់កីឡាករគុនខ្មែរយើងម្នាក់ៗ ឲ្យមានទឹកចិត្តចង់ឈ្នះ និងមានកម្លាំងចិត្តនាំយកគុនខ្មែរយើង ឲ្យពិភពលោកបានស្គាល់ថា គុនខ្មែរខ្លាំងប៉ុនណា។

ក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានផ្ដល់ជារង្វាន់ ម៉ូតូថ្មីម្នាក់ ១គ្រឿង ដល់កីឡាករគុនខ្មែរដែលឈ្នះ ហើយបានបន្ថែមទឹកប្រាក់ម្នាក់ ១លានរៀលទៀតផង។​ រីឯកីឡាករ មឿន សុខហ៊ុច ក៏ក្រុមហ៊ុនចិត្តធម៌ប៊ូសស្ត្រង លើកទឹកចិត្តនូវម៉ូតូថ្មី ១គ្រឿងដែរ។ នេះគឺជាការជួយលើកស្ទួយវិស័យគុនខ្មែរដ៏ធំធេងណាស់ ពីសំណាក់ក្រុមហ៊ុនចិត្តធម៌ប៊ូសស្ត្រង។ ស្រលាញ់គុនខ្មែរញ៉ាំប៊ូសស្ត្រង គុនខ្មែរពេញខ្លាំង ប៊ូសស្ត្រងពេញឆ្ងាញ់៕

 

Article Tags
Related Articles
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930