Close
Ads: 88BOL
Featured-Image
ដាវ ចេញមកអះអាងថា ខ្លួនមិនបានទាមទារផ្លាស់ប្តូរលក្ខខណ្ឌវាយអំបោះឆៅភ្លាមៗ ដូចការលើកឡើងដោយ ព្រំ សំណាង ឡើយ
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ថ្មីៗនេះមានការលើកឡើងសារជាថ្មីជុំវិញការប៉ះគ្នារវាងអ្នកប្រដាល់ភូមា ដាវ និងកីឡាករគុនខ្មែរ ព្រំ សំណាង ក្រោយភាគីខាងដាវ បង្ហោះនូវសារបែបឌឺដងដល់ ព្រំ សំណាង ដែលបានធ្វើឲ្យអ្នកប្រដាល់គុនខ្មែររូបនេះ ទ្រាំមិនបាល់ធ្វើការឆ្លើយតបវិញជាមួយនឹងការស្នើសុំប្រកួតគ្នាម្តងទៀត បែបគុនខ្មែរ ៣ទឹក ឬក៏៥ទឹកវិញ ដោយពាក់ហ្គង់។ យ៉ាងណាមិញក្រោយពីការប្រកាសរបស់ពូណាង ភ្លាមៗ ដាវ បានបង្ហោះនូវសារមួយជាមួយនឹងឃ្លឹមសារជាច្រើន បូករួមជាមួយនឹងការព្រមប្រកួតគ្នាម្តងទៀតផងដែរ។ សាររបស់ ដាវ មានអត្ថន័យដូចតទៅ៖ «សូមអានទាំងអស់ឥឡូវនេះសំណាង តើអ្នកកំពុងនិយាយអំពីអ្វី? តើអ្នក​កំពុង​ព្យាយាម​ធ្វើ​ដូច​ជា​ជនរងគ្រោះ​​ឬ​អ្វី​ផ្សេងមែន? អ្នកនិយាយថា «យល់ព្រម» ប្រយុទ្ធដោយប្រើអំបោះឆៅនៅនាទីចុងក្រោយ នៅពេលដែលការធ្វើបែបនេះត្រូវបានយល់ព្រមតាំងពីជាងពីរខែមុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Martial Fighting Championship on X: "MAS x MFC: Samnang vs. Leduc 🏆 The  highly anticipated fight between Cambodian Superstar - Prom Samnang and the  undefeated King of Lethwei - Dave Leduc (@kingleduc)

ដំបូង​ឡើយ​គឺ​បាន​ព្រមព្រៀង​គ្នា​រាប់​ខែនៅ​ខាង​ខ្ញុំ។ ខ្ញុំ​និយាយ​ទៅ​អ្នក​ផ្សព្វផ្សាយ​ថា ខ្ញុំ​ទទួលយកមិនប្រើក្បាលបុកទេ ប៉ុន្តែ​មាន​តែ​រឿង​មួយ​គត់ដែលត្រូវយល់ព្រមគឺ​ខ្ញុំ​មិន​ចង់ពាក់ហ្គង់ទេ ខ្ញុំ​ចង់​វាយដោយប្រើអំបោះឆៅបែបខ្មែរ​ ដូច្នេះទើប​យើង​អាច​ប្រកួតដូច​អ្នក​ចម្បាំង​បុរាណបាន។ ខ្ញុំ​ក៏​បាន​បង្ហោះ​អំពី​វា​ជា​ច្រើន​ដងរួចមកហើយ​តាម​អ៊ីនធឺណិត សូមបញ្ឈប់​ការ​និយាយ​កុហក។គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលខ្ញុំបានប្រកួតដោយប្រើអំបោះឆៅបែបគុនខ្មែរបុរាណ ខ្ញុំតែងតែប្រយុទ្ធដោយមិនប្រើអ្វីទាំងអស់នៅមីយ៉ាន់ម៉ា។ មិនមានអ្វី «ក្លាហាន» អំពីអ្នកដែលប្រយុទ្ធដោយប្រើអំបោះឆៅទេ នៅពេលដែលអ្នកពិតជាជើងឯកដោយប្រើអំបោះឆៅ! អ្នកបានប្រកួតជាមួយអ្នកប្រដាល់ថៃ Kard Chuek ជាច្រើនដងហើយថែមទាំងឈ្នះខ្សែក្រវ៉ាត់ទៀតផង! ដូច្នេះឈប់តាំងខ្លួនជាជនរងគ្រោះទៀតទៅ អ្នកគឺជាជើងឯកដោយប្រើអំបោះឆៅ ហើយមានបទពិសោធន៍ច្រើនជាងខ្ញុំ ប៉ុន្តែខ្ញុំនៅតែអាចផ្តួលអ្នកបាន។
Dave Leduc confirms details of retirement fight | Asian MMA
បើ​អ្នក​ចង់ប្រកួត​ទៀត ខ្ញុំរីករាយនឹងស្វាគមន៍។ប៉ុន្តែ​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា៖ គុនខ្មែរ​ពិតប្រាកដគេមិនប្រើហ្គង់ទេ។ តើហ្គង់ជាស្អីអ្វី? ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ដូនតា​មាន​មោទនភាព មិន​មែនដូច​នាយក​ប្រតិបត្តិ​ទូរទស្សន៍​ទំនើប​មួយ​ចំនួន​ទេ។ បើ​យើង​ប្រកួតគ្នា​ម្ដង​ទៀត យើង​នឹងប្រកួតគ្នាដោយប្រើអំបោះឆៅបែបគុនខ្មែរ ឬ​យើង​ប្រកួតគ្នា​ដូចឡេតវេ ដោយមិនមានអ្វីទាំងអស់ មានតែ​ស្បែក ​និង​ឆ្អឹង។ ចូរជ្រើសរើសទៅ៖ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ជម្រើសល្អសម្រាប់អ្នកគឺការប្រកួត​បែបគុនខ្មែរបុរាណដោយប្រើអំបោះឆៅ…
ខ្ញុំ​ក៏នឹង​ត្រឡប់​មក​កម្ពុជា​វិញនៅ​ខែ​មីនា​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​មួយ ហើយ​ការ​ប្រកួត​គុន​ខ្មែរ​ទាំង​អស់​ក្នុង​ព្រឹត្តិការណ៍​របស់​ខ្ញុំ​នឹង​ត្រូវ​ប្រកួតដោយប្រើអំបោះឆៅបែប​គុន​ខ្មែរ ហេតុអ្វី?
Dave Leduc-Prom Samnang match to contribute to tightening Cambodia-Myanmar  friendship - Khmer Times
ព្រោះ​គុន​ខ្មែរ​ទាំង​អស់​ត្រូវ​ប្រកួតគ្នាដោយ​ប្រើអំបោះឆៅ។ គ្មានអាថ៌កំបាំងទេដែល «មួយថៃ» ចម្លងចេញពីគុនខ្មែរ។ មួយថៃជា​​ការប្រកួតគុន​ខ្មែរបែបថៃ។ ដើមកំណើតគឺមកពីប្រទេសកម្ពុជា។មួយថៃគឺ​ដូច​គ្នា​នឹង​គុន​ខ្មែរ​ដែរ គ្រាន់តែគេ​ចម្លងអ្វីៗ​គ្រប់​យ៉ាង។ ឬហៅថា «មួយកូពី» ព្រោះគេប្រើពាក្យដដែលៗដូចជា៖ គ្រូ, វៃគ្រូ, មានភ្លេងដូចគ្នា ច្បាប់ដូចគ្នា ពាក់ហ្គង់ដូចគ្នា អ្វីៗក៏ដូចគ្នាដែរ ហើយជាអកុសលកម្ពុជាមិនអាចឈ្នះការធ្វើទីផ្សារជាមួយថៃបានទេ។ ពួកគេបានធ្វើទីផ្សារដើម្បីបង្ហាញទៅ​កាន់​ពិភព​លោក​រាប់​ទស​វត្ស​រ៍មក​ហើយ ដូច្នេះ​តើ​អ្វី​ជា​យោបល់​របស់​ខ្ញុំ​ចំពោះ​សហព័ន្ធ​គុន​ខ្មែរ?
ការ​ប្រដាល់​គុន​ខ្មែរ​តែង​តែ​បង្ហាញតាមរយៈអំបោះឆៅ​បែប​ប្រពៃណី អ្វី​ៗ​ផ្សេង​ទៀត​នៅ​ដដែល ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គុន​ខ្មែរ​ប្លែក​នោះ​គឺ​អំបោះឆៅ។
ឡេតវេគ្មានហ្គង់ទេ។
មួយថៃប្រើហ្គង់។
គុនខ្មែរប្រើអំបោះឆៅ។
ខ្ញុំសន្យាថា នេះជាវិធីល្អបំផុតក្នុងការធ្វើទីផ្សារ និងបង្ហាញគុនខ្មែរទៅកាន់ពិភពលោក។ នៅពេលនរណាម្នាក់សួរថាតើមានអ្វីប្លែកជាមួយឡេតវេ៖ យើងឆ្លើយថាគ្មានហ្គង់ និងប្រើក្បាល ហើយត្រូវវាយដល់សន្លប់ដើម្បីឈ្នះ។
ពេល​ជន​បរទេស​សួរ​ថា​ «​គុន​ខ្មែរ​ និង​ មួយថៃ ខុស​គ្នា​ត្រង់​ណា​» តើ​អ្នក​ឆ្លើយ​យ៉ាង​ណា? ខ្ញុំឃើញសំណួរជាច្រើនដូចនេះនៅលើ Reddit ហើយអ្នកដឹងពីអ្វីដែលមនុស្សឆ្លើយទេ? «គុនខ្មែរ គឺមួយថៃតែបែបខ្មែរ” តើពេញចិត្តទេ?
ចម្លើយពិតប្រាកដគឺ៖ «គុនខ្មែរគឺជាទម្រង់ដើម និងបុរាណរបស់មួយថៃ ហើយរហូតមកដល់សព្វថ្ងៃនេះ អ្នកប្រកួតគ្នាដោយប្រើអំបោះឆៅធំៗ។ វា​ពិត​ជា​ប្លែក និង​អស្ចារ្យ​ណាស់»។​បើ​ក្រឡេក​ទៅ​មើល​រឿង «Thai Fight Kard Chuek” នេះ​ជា​គុន​ខ្មែរ។ យើង​ហៅ​វា​ថា អំបោះឆៅ​គុន​ខ្មែរ»។
បើអ្នកចង់ឱ្យកម្ពុជាល្បីជាងនេះ សូមធ្វើតាមការណែនាំរបស់ខ្ញុំ បើមិនដូច្នេះទេ មនុស្សតែងតែយល់ច្រឡំជាមួយ «មួយថៃ»។ អ្នក​ចម្បាំង​គុន​ខ្មែរ​សម​នឹង​ត្រូវបានគេទទួល​ស្គាល់។
នេះ​ជាការ​លើកឡើង​របស់ខ្ញុំ​ចំពោះ​អាជ្ញាធរ រដ្ឋាភិបាល និង​សហព័ន្ធ​គុន​ខ្មែរ​។ ក្នុង​កម្មវិធី​របស់​ខ្ញុំ​នៅ​កម្ពុជា ខ្ញុំ​នឹង​បង្ហាញ​ការ​ប្រកួត​គុន​ខ្មែរ​តែ​ក្នុង​ក្បាច់​គុន​ខ្មែរ​បុរាណ​ប៉ុណ្ណោះ។ នេះជាការសន្យារបស់ខ្ញុំ។ ខ្ញុំ​អាច​ប្រកួត​ជាមួយ​សំណាង​ដោយប្រើអំបោះឆៅបែបគុនខ្មែរ 3 ទឹកឬ 5 ទឹក ហើយមួយទឹកមានរយៈពេល ​3 ​នាទី ដោយ​គ្មាន​បញ្ហា​ (មិនប្រើក្បាល) អរគុណសម្រាប់ការគាំទ្រខ្ញុំ ខ្ញុំស្រលាញ់អ្នកគាំទ្រខ្មែរទាំងអស់។

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 34 18 6 10 67 54 +13 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 Chelsea 34 14 9 11 65 59 +6 51
    9 West Ham United 35 13 10 12 56 65 -9 49
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • Sponsor by 88Bol