Close
Featured-Image
ប្រសិនបើលោក Jassim ចូលកាន់កាប់ Man Utd ជាផ្លូវការ ឥស្សរជនជាន់ខ្ពស់បីរូប អាចនឹងត្រូវបណ្តេញចេញពីក្លឹប
ទំហំអក្សរ
តូច
ធំ

បរទេស៖ យោងតាម ​​The Express បានឲ្យដឹងថា អ្នកជំនួញកាតាលោក Sheikh Jassim គាត់ចង់តែងតាំងមនុស្សដែលគាត់ទុកចិត្តក្នុងតួនាទីសំខាន់ៗនៅក្លឹបបិសាចក្រហម Manchester United ដែលនេះជាមូលហេតុដែលគាត់ចង់បណ្តេញឥស្សរជនជាន់ខ្ពស់បីរូបនេះឲ្យចាកចេញពីក្លឹប ប្រសិនបើគាត់បានកាន់តំណែងជាផ្លូវការ។ អ្នកដែលត្រូវនឹងចាកចេញដំបូងគេនោះ គឺ អនុប្រធានប្រតិបត្តិលោក Richard Arnold ដែលបានចូលកាន់តំណែងពីលោក Ed Woodward ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។ បន្ទាប់​មក​គឺ ​នាយក​បាល់ទាត់​លោក John Murtough ដែល​បានធ្វើឲ្យ​ខ្លួន​គាត់​ផ្ទាល់ក្លាយជា​បុគ្គល​ដ៏​មាន​ប្រជាប្រិយភាព​នៅ Old Trafford ចាប់​តាំង​ពី​ការ​តែងតាំង​របស់​គាត់​កាលពីជាង​ពីរ​ឆ្នាំ​មុន។ ចំណែកឯលោក Erik ten Hag ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប ហើយក៏ជាអ្នកចុងក្រោយដែលត្រូវលោក Jassim អាចនឹងត្រូវបានបណ្តេញចេញផងដែរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sheikh Jassim could sack three high-profile Man Utd figures if he takes over from Glazers

អត្ថបទកំពុងចាប់អារម្មណ៍៖
Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ)
featured image

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Tottenham បានខកខានការចាប់ផ្តើមត្រៀមប្រកួតរដូវកាលថ្មី 2025-2026 រឧឧងសំខាន់ទីមួយគឺការចាកចេញរបស់Legend ក្លឹបគឺ Son Heung-min បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Los Angeles FC នៅ Major League Soccer ។ ចំនុចទី២ ខណៈក្រុមលោក Thomas Frank កំពុងប្រឈមនោះគឺខ្សែបម្រើស្លាប James Maddison បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរ ACL ហើយនឹងត្រូវអវត្តមានក្នុងរយៈពេលយូរ។ ទោះយ៉ាងណាមើលឃើញចន្លោះប្រហោងក្នុងការវាយលុកនេះ Spurs បានដាក់ការដេញថ្លៃលើកីឡាករអន្តរជាតិអាហ្សង់ទីន Nico Paz ប៉ុន្តែតម្លៃ៤០លានអឺរ៉ូពីសំណាក់ម្ចាស់ជើងឯកEuropa League ត្រូវបានក្លឹប Como បដិសេធ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតក្លឹបអង់គ្លេស Tottenham និងត្រៀមដាក់សំណើរក្នុងរង្វង់ទឹកប្រាក់កើនដល់ 60លានយូរ៉ូ លើខ្សែបម្រើប្រយុទ្ធវ័យ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930